CamNews

ព័ត៌មានអន្តរជាតិ 

ជាលទ្ធផល ផ្ទះសំកាំងខ្លួនកណ្តាលទ្រូងផ្លូវ ត្រូវបានកម្ទេចហើយ

អន្តរជាតិ ៖  បន្ទាប់ពីមានភាពចំរូងចំរាស់ ទាក់ទិនទៅនឹងការផ្តល់សំណងមិនសមស្រប ដែល
ជាហេតុធ្វើអោយ លោក Luo Baogen មិនព្រមរុះរើសំណង់ផ្ទះ ៤ ជាន់ចេញពីកណ្តាលផ្លូវនោះ
តែមកទល់ពេលនេះ  លោក Baogen បានសំរេចចិត្ត ក៏ដូចជា  បានចុះកិច្ចសន្យាក្នុងការអនុញ្ញា
តអោយឡានចូកដីធំៗ (Excavators)មកធ្វើការវាយរំលំផ្ទះរបស់ខ្លួនហើយ បន្ទាប់ពីសំណងសម
ស្របពីរដ្ឋាភិបាលចិន។

គួរបញ្ជាក់ផងដែរថា  សំណង់ផ្ទះ ៤ ជាន់នេះ បានឈរសំកាំងខ្លួននៅចំកណ្តាលផ្លូវធំមូយ ចូល
ទៅកាន់ទៅរួមខេត្ដដដែល  ខណៈផ្លូវនាតំបន់នេះ ត្រូវបានគេអភិវឌ្ឍន៍រួចរាល់ទៅហើយក្តី។ វា
មានទីតាំងស្ថិតនៅតំបន់  Wenling  ជិតទីរួមខេត្ដ Zhejiang ប្រទេសចិន ។  ហើយកាលពីពេល
កន្លងទៅ ទំព័រសារព័ត៌មានបរទេស   ក៏បានចាប់អារម្មណ៍ទាក់ទិនទៅនឹងផ្ទះមួយខ្នងនេះ ដែល
បានឈរសំកាំងខ្លួននៅចំកណ្តាលផ្លូវ  រហូតដល់ទៅមាន   ជាការចុះផ្សាយព័ត៌មាននៅតាមគេ
ហទំព័រសារព័ត៌មានរបស់ខ្លួនថែមទៀតផង។

ដោយឡែក មកទល់នឹងថ្ងៃទី០១ ធ្នូ  កន្លងផុតទៅថ្មីនេះ ករណីចំរូងចំរាស់ខាងលើនេះ ត្រូវបាន
បញ្ជប់ជាមួយនឹងកិច្ចសន្យាទ្វេភាគី ដោយមានការឯកភាពយ៉ាងសមស្របពីលោក Baogen ដែ
លជាម្ចាស់ផ្ទះ  ជាមួយនឹងរដ្ឋាភិបាលចិន   ដោយមានសំណងជាទឹកប្រាក់ស្មើនឹង ២៦០,០០០
យ័ន (៤១,០០០ ដុល្លារ)៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ theatlantic


Tags: international news strange entertainment