ព័ត៌មានអន្តរជាតិ ៖ ចាប់ឃាត់ខ្លួន ឆ្មាំប្រចាំការ ការពារសន្តិសុខ ហាង Apple Store ធ្លាប់ជា
អតីតភ្នាក់ងារមន្រ្តីប៉ូលីស ប្រចាំក្រុងញ៉ូវយ៉ក បន្ទាប់ពីបានរកអោយឃើញថា គាត់បានលួច
Devices ដែលជាគ្រឿងអេឡិចត្រូនិចរបស់ Apple Store រួមមាន iPods , iPhones ដែលមាន
តម្លៃស្មើនឹងសាច់ប្រាក់ ៧៦,០០០ ដុល្លារ ។
គួរបញ្ជាក់ផងដែរថា ជនជាប់ចោទរូបនោះ មានឈ្មោះថា Manuel DaSilva វ័យ ៤២ ឆ្នាំ ត្រូវ
បានចាប់ឃាត់ខ្លួន ស្របពេលដែលគាត់បានលួចរបស់របរមានតម្លៃពីក្នុងហាង តាមរយៈទ្វារ
ក្រោយ ខណៈពេលដែលត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្តិភាព។
ក្រោយមកក៏មានការអន្តរាគមន៍ ពីសំណាក់ក្រុមស៊ើបអង្កេតមកពីតំបន់ទីប្រជុំជន Manhattan
ដោយធ្វើការចុះឆែកឆេរផ្ទះជនជាប់ចោទ នៅឯកោះ Staten និងបានរកឃើញនូវសាច់ប្រាក់
ដល់ទៅ ១២,០០០ ដុល្លារ រួមនឹង iPhone និង iPod Touch មួយចំនួនផ្សេងទៀតផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Worldnews