មិនគួរអោយជឿ ៖ ល្បែងកំសាន្តជិះកៅអីហោះ ដែលមានរយៈកំពស់ខ្ពស់ជាងគេបង្អស់ត្រូវ
បានរកឃើញ និងមានតែមួយគត់នៅឯ Swedish theme park ប្រទេសស៊ុយអែត នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់បន្ថែមថា ល្បែងកំសាន្តប្រភេទនេះ ត្រូវបានគេហៅថា chair carousel ។ អ្វីដែល
ជាភាពប្លែក និង អស្ចារ្យជាង chair carousel មកពីជុំវិញពិភពលោក នោះគឺថា វាមាន
កំពស់ខ្ពស់ជាងគេ ពោលគឺវាមានកំពស់ដល់ទៅ ៤០០ ហ្វឺត ដែលស្នើនឹង ១២១ ម៉ែត្រ
ឯណោះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមថា វាត្រូវបានគេផលិត
ឡើងដើម្បីជាការគម្រប់ខួបលើកទី ១៣០ ឆ្នាំ នៃ Swedish theme park មួយនេះ ។ មិន
ត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចរីករាយ បែបលក្ខណៈរន្ធត់ចិត្ត បុកពោះ ជាមួយនឹងដៃគូ
របស់ខ្លួនផងដែរ ក៏ព្រោះតែវាមានអង្គុយទន្ទឹមនឹងគ្នាពីរៗ ដូចគ្នានោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy