CamNews

មិនគួរឲ្យជឿ 

មិនគួរអោយជឿ ៖ វ៉ាលីយួរដៃ ផ្ទុកលុយសុទ្ធ ៥ ម៉ឺនដុល្លារ លក់ក្នុងតម្លៃ ៥ ដុល្លារ

មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែក
បរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ  បានអោយដឹងថា នៅឯហាង
លក់វត្ថុអនុស្សាវវីយ៍សប្បុរសធម៌មួយកន្លែង    ដែលលក់របស់របរទាំងអស់ក្នុងតម្លៃតែ ៥
ដុល្លារនោះ ត្រូវបានប្រទះឃើញ វាលីយួរដៃ ដែលមានផ្ទុកនូវសាច់ប្រាក់សុទ្ធនៅក្នុងនោះ
ដល់ទៅ ៥ ម៉ឺនដុល្លារ ក៏បានដាក់តាំងលក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ​​​  ហាងលក់វត្ថុអនុស្សាវវីយ៍សប្បុរសធម៌មួយកន្លែងនេះ  មានទីតាំង
ស្ថិតនៅក្នុងរដ្ឋ Queensland ប្រទេសអូស្រា្តលី។ ដោយឡែក បើតាមប្រភពសារព័ត៌មាន
Sunshine  Coast  Daily​  បានបញ្ជាក់បន្ថែមថា  វាលីយួរដៃ  ដែលមានផ្ទុកនូវសាច់ប្រាក់
សុទ្ធនៅក្នុងនោះដល់ទៅ  ៥ ម៉ឺនដុល្លារនេះ  ត្រូវបានរកឃើញ  នៅពេលដែលជំនួយការ
ហាងមួយនាក់ បានប្រទះឃើញ បន្ទាប់ពីមានការបញ្ជាទិញពីសំណាក់អតិថិជនម្នាក់។

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីក្រុមមន្រ្តីប៉ូលីស បន្ទាប់ពីបានទទួលទូរស័ព្ទប្តឹងពីសំ
ណាក់បុគ្គលិកហាងមួយនេះ ។     រយៈពេល ២ សប្តាហ៍ក្រោយ​ម  បន្ទាប់ពីមានការតាម
ដានស៊ើបអង្កេត  ស្រ្តីវ័យចំណាស់ម្នាក់  បានចេញខ្លួនមកអះអាងថា  វាជាវ៉ាលីរបស់ខ្លួន
បន្ទាប់ពីមានការសាកសួរព័ត៌មានយ៉ាងលម្អិត  ខណៈពេលក្រោយមក​ ក្រុមមន្រ្តីប៉ូលីស
ក៏បានទទួលស្គាល់ថា គាត់ពិតជាម្ចាស់វ៉ាលីពិតប្រាកដមែន៕

ដោយ ៖ ពិសី
ប្រភព ៖ spy


Tags: international news strange news unbelievable news pic