CamNews

សុខភាព 

ជឿទេ? អ្នកក៏អាចសម្អាតសក់របស់អ្នក ដោយមិនបាច់ប្រើសាប៊ូបានដែរ!

សាប៊ូកក់សក់ធម្មតា អាចបង្កការប៉ះពាល់ដល់ស្បែកក្បាលរបស់យើង ហើយនៅទីបំផុតវាបង្កគ្រោះថ្នាក់ដល់ស្បែកក្បាល និងសក់ ដូច្នេះយើងគួរសម្អាតសក់របស់យើង ដោយមិនបាច់ប្រើសាប៊ូ ដោយជំនួសវា ដោយផលិតផលធម្មជាតិ ដែលមានប្រសិទ្ធភាពគ្រប់គ្រងកម្រិត pH នៅលើស្បែកក្បាលយើងបានល្អ។ សក់របស់យើងអាចរងនូវភាពកខ្វក់ដោយងាយ ជាពិសេសប្រសិនបើវាមានផ្ទុកជាតិខ្លាញ់ច្រើន។  ការបំពុលបរិយាកាស ការទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើនហួសកំណត់ ធ្វើឱ្យកើនឡើងភាពកខ្វក់នៅលើសក់របស់យើង និងបណ្ដាលឱ្យយើងបង្ខំចិត្ដកក់សាប៊ូសម្អាតសក់ជាញឹកញាប់ ដែលនេះអាចប៉ះពាល់ដល់សក់យូរអង្វែង និងបំផ្លាញស្រទាប់ការពារបែបធម្មជាតិនៃស្បែកក្បាល។ អត្ថបទនេះនឹងធ្វើការពន្យល់អំពីជម្រើសធម្មជាតិ ដើម្បីសម្អាតសក់របស់យើង ដោយមិនបាច់ប្រើសាប៊ូ និងជំនួសមកប្រើផលិតផលបែបធម្មជាតិសុទ្ធសាត ដូចជា ផលិតផលម្សៅ Baking Soda និងទឹកខ្មេះ។

ហេតុអ្វីយើងមិនគួរប្រើសាប៊ូកក់សក់ច្រើន? ស្រ្ដីភាគច្រើនធ្លាប់កក់សាប៊ូសម្អាតសក់ម្ដងក្នុងមួយសប្ដាហ៍ ឬរៀងរាល់ពីរសប្ដាហ៍ម្ដង។ រូបភាពចាស់ៗរបស់នាងបង្ហាញឱ្យឃើញថា សក់របស់នាងស្រស់ស្អាតគ្រប់គ្រាន់ដោយមិនបាច់ប្រើផលិតផលដទៃទៀត។ តើមានអ្វីកើតឡើងនាពេលបច្ចុប្បន្ននេះ?  វាជារឿងការពិតដែលថា មានកត្ដាជាច្រើន ដែលធ្វើឱ្យសក់របស់យើងរងនូវភាពកខ្វក់យ៉ាងងាយ ការបំពុលពីបរិយាកាស របបអាហារមិនល្អ ក៏ប៉ុន្ដែយើងមានទំនោរចិត្ដចង់សម្អាតសក់របស់យើង ជាមួយនឹងផលិតផល ដែលបង្កគ្រោះថ្នាក់ដល់កម្រិត pH ធម្មជាតិរបស់យើង។ សាប៊ូកក់សក់ភាគច្រើន មានផ្ទុកនូវសមាសធាតុគីមីសំយោគ ដែលបង្កគ្រោះថ្នាក់ដល់ស្បែកក្បាលដូចជា សារធាតុ Parabens ឬសារធាតុ Sodium lauryl salphate។ មែនហើយ វាជាការពិតដែលថា យើងអាចប្រើសាប៊ូកក់សក់បែបធម្មជាតិ ដែលមិនផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ទាំងអស់នេះ ប៉ុន្ដែប្រភេទសាប៊ូទាំងនោះមានតម្លៃថ្លៃខ្លាំងណាស់។ នៅក្នុងចំណុចខាងក្រោម យើងនឹងពន្យល់ពីវិធី ដែលអ្នកអាចសម្អាតសក់របស់អ្នកដោយមិនបាច់ប្រើសាប៊ូ ដោយប្រើផលិតផលធម្មជាតិ ដែលមានតម្លៃថោក ស្របពេលវាធ្វើឱ្យសក់ស្អាត និងមានសុខភាពល្អ។



ម្សៅ Baking Soda៖ សារធាតុ Sodium bicarbonate ឬ Baking Soda គឺជាផលិតផល ដែលអាចយកមកប្រើឱ្យសម្រេចប្រយោជន៍ជាច្រើន។ វាអាចត្រូវបានប្រើប្រាស់ដើម្បីសម្អាតសក់ ប៉ុន្ដែយើងត្រូវអនុវត្ដតាមវិធីខាងក្រោម។ យើងត្រូវលាយម្សៅ Baking Soda មួយស្លាបព្រាបាយទៅក្នុងទឹកក្ដៅមួយកែវ។ នៅពេលទឹកស្រកកម្ដៅមកក្ដៅឧណ្ហៗ យើងត្រូវលាបទឹកនោះទៅលើគុលសក់ និងស្បែកក្បាលតែម្យ៉ាងបានហើយ ដើម្បីបញ្ចៀសភាពស្ងួតនៅចុងសក់។



ទឹកខ្មេះ៖ ទឹកខ្មេះ ជាគ្រឿងផ្សំមួយមុខទៀត ដែលមនុស្សតែងប្រើប្រាស់ ជាវិធីសាស្រ្ដធម្មជាតិ ដើម្បីថែទាំសុខភាព និងសម្រស់។ ប៉ុន្ដែនៅក្នុងករណីនេះ វាត្រូវបានមនុស្សប្រើធ្វើជាថ្នាំអប់សក់យ៉ាងមានប្រសិទ្ធភាព ពីព្រោះវាធ្វើឱ្យសក់ទន់ និងភ្លឺរលោង។ យើងត្រូវ លាយទឹក ¾  ពែង  ជាមួយនឹងទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម 3/4 ពែង និងត្រូវលាបទឹកនោះទៅលើសក់ក្រោយការកក់សម្អាតសក់ដោយសាប៊ូធម្មជាតិ។ ធ្វើការម៉ាស្សាឱ្យបាន ៤ ទៅ៥នាទី ហើយបន្ទាប់មកត្រូវលាងជម្រះវាដោយទឹកធម្មតា។ ប្រសិនបើអ្នកប្រាថ្នាចង់ធ្វើដូច្នេះ អ្នកអាចដាក់បន្ថែមប្រភេទប្រេង Essential មួយដំណក់ ដើម្បីឱ្យសក់របស់អ្នកមានក្លិនក្រអូប និងបំបាត់ក្លិនទឹកខ្មេះ ក្រោយពេលសក់ស្ងួត៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ top10homeremedies


Tags: Health news