CamNews

តារា 

កីឡាករ ៥ រូបដែលមាន ទ្រព្យសម្បត្តិ ច្រើនជាងគេនៅ Premier League

English Premier League គឺជាក្របខណ្ឌ ប្រកួតបាល់ទាត់ កំពូលមួយ របស់អង់គ្លេស ដែលទទួល បានការគាំទ្រ ជាខ្លាំងនៅទូទាំង ពិភពលោក ។ ដូចនេះកីឡាករ នៅក្នុងក្របខណ្ឌនេះ ម្នាក់ៗក៏មិន មែនទ្រព្យសម្បត្តិ តិចដែរ ។ ខាងក្រោមនេះ ជាកីឡាករ ទាំង ៥ ដែលមានទ្រព្យសម្បត្តិ ច្រើនជាង គេ ។


៥. John Terry (Chelsea) ៖ ២៩ លានផោន កីឡាករ ជើងចាស់របស់ Chelsea ដែលសព្វថ្ងៃគាត់ នៅតែបន្តលេង អោយ Chelsea ក្នុងតំលៃ ១៧៥ ពាន់ផោន ក្នុងមួយសប្តាហ៍ ។

Top 10 richest Premier League player 6

៤. Frank Lampard (Chelsea) ៖ ទ្រព្យសម្បត្តិ ៣១ លានផោន ដែលបានមកពី ចំណូល ១៤០ ពាន់ ផោនក្នុង មួយអាទិត្យ ហើយនិងការ ផ្សាយពាណិជ្ជកម្ម របស់ Pepsi និង Adidas ។

Top 10 richest Premier League player 7

៣. Rio Ferdinand (Manchester United) ៖ ៣៧ លានផោន បានមកពីកំរៃ ប្រចាំសប្តាហ៍ ការផ្សាយ ពាណិជ្ចកម្ម Nike និង Mars ។ ក្រៅពីនោះ ក៏បោះទុនលើ ទស្សនាវដ្ដីផងដែរ ។

Top 10 richest Premier League player 8

២. Samuel Eto'o (Chelsea) ៖ ៣៩ លានផោន ទទួលបាន ពីចំណូលប្រចាំ សប្តាហ៍ ហើយនិងការ ផ្សាយពាណិជ្ជកម្ម Ford និង Puma ។

Top 10 richest Premier League player 9

១. Wayne Rooney (Manchester United) ៖ ៤៥​ លានផោន ទទួលបានពី ចំណូលប្រចាំ សប្តាហ៍ ក្នុងតំលៃ ២៥០ ពាន់ផោន ក្នុងមួយសប្តាហ៍ ហើយនិងការ ផ្សាយពាណិជ្ជកម្ម ជាច្រើនដូចជា Nike, Nokia, Harper Collins, Ford និង Coca-Cola ៕ 

Top 10 richest Premier League player 10

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: star football chelsea manchester united terry lampard ferdinand eto rooney