ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១០ នាក់បានស្លាប់បាត់បង់ជីវិត ស្របពេលដែលមនុស្សជាង៥០
នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តស៊ីទែន ដឹកប្រេងឥន្ទនៈមួយកាលពីថ្ងៃ
ទី០១ វិច្ឆិកា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ នេះបើយោងតាមសេចក្តីរាយការណ៍
ដែលបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានបរទេស liveleak កាលពីម្សិលមិញនេះ ។
លើសពីនេះទៅទៀត បើយោងទៅតាមរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមផងដែរ
ថា មូលហេតុដែលបានធ្វើអោយផ្ទុះឆេះនូវរថយន្តស៊ីទែន ដឹកប្រេងឥន្ទនៈនេះ ក៏ដោយសារតែ
វាបានទៅបុកនឹងស្ពានមួយនៅទីក្រុងរីយ៉ាដ។
គួររំឭកផងដែរថា ទន្ទឹមនឹងការផ្ទុះនូវរថយន្តស៊ីទែន ដឹកប្រេងឥន្ទនៈមួយគ្រឿងនេះ ឥទ្ទិពលនៃ
ការឆាបឆេះក៏បានធ្វើអោយអាគារមួយចំនួនបានខូចខាត ស្របពេលដែលរថយន្តនៅលើស្ពាន
មួយចំនួនផ្សេងទៀត បានឆាបឆេះផងដែរ នេះបើយោងតាមសម្តីសាក្សី ដែលបានឃើញហេតុ
ការណ៍នោះផ្ទាល់៕
ដោយ ៖ រិទ្ទី
ប្រភព ៖ liveleak