CamNews

ព័ត៌មានអន្តរជាតិ 

ថាមែនមែន ៖ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី រង្គោះរង្គើ រឿងភាគហ៊ុន ក្រោយជួប សោកនាដកម្ម ពីរលើកផ្ទួនៗ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស នាំមុខប៊ីប៊ីស៊ី ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថា ការជួញដូរ អាជី វកម្មភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ត្រូវបានផ្អាក  ដោយអនុលោមទៅតាមសំណើ របស់ក្រុមហ៊ុនវិនិយោគដោយរដ្ឋ Khazanah Nasional ពោលជាម្ចាស់ភាគហ៊ុនធំជាងគេបំផុត។

ដូចដែលបានដឹងស្រាប់ហើយថា ក្រុមហ៊ុនអាកាសចរណ៍    របស់ ប្រទេស  ម៉ាឡេស៊ី មួយនេះ បាន ទទួលរងនូវវិបត្តិដែនអាកាសពីរលើកផ្ទួនៗគ្នា ក្នុងរយៈពេលប៉ុន្មាន ចុង ក្រោយនេះ ក្នុងនោះគឺ​ យន្ត ហោះជើងហោះហើរ MH17 បានផ្ទុះធ្លាក់ នៅក្នុងប្រទេស អ៊ុយក្រែន ខណៈយន្តហោះជើងហោះហើរ​MH370 បានបាត់ខ្លួនតាំងពីថ្ងៃទី ៨ មីនា រហូតមកដល់ បច្ចុប្បន្នភាព  ។  យ៉ាងណាមិញ បើតាមការ អោយដឹង មានការប៉ាន់ប្រមាណអោយដឹងថា​ Khazanah អាច នឹងងាករេ ទៅបញ្ជប់ប្រតិបត្តិការ អា ជីវកម្មរបស់ខ្លួន ពោល បិទក្រុមហ៊ុនតែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news MH17 MH370 Malaysia