CamNews

ភាពយន្ត 

សង្គ្រាមបិសាចជញ្ជក់ឈាម ឬ Underworld Blood Wars ប្រយុទ្ធសាហាវ ស៊ីសាច់ហុតឈាម បញ្ចាំងពីថ្ងៃនេះហើយ

ភាពយន្ត ៖​ ថ្ងៃថ្មី ខែថ្មី នាចុងឆ្នាំ ២០១៦ អ្នករាល់គ្នា ពិតជាមានក្តី សង្ឃឹមថានឹងទទួលបានជោគជ័យ ការងារថ្មី ប្រចាំជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជា​ ខែថ្មីនាំមកនូវសំណាងល្អៗដល់អស់លោកអ្នក​ ដែល ជាប្រិយមិត្ត មិត្តអ្នកអាន។ ដោយឡែក មានការរំពឹងទុក និងក្តី សង្ឃឹមដែរឬទេ ថាថ្ងៃ ១ ដើមខែធ្នូ កាន់តែពិសេស បើមានមនុស្សសំខាន់ដឹកដៃអ្នកទៅមើលកុន បើចឹងមែន Admin មានតែ ពាក្យជូនពរ ឲ្យបំណងបានសម្រេចក្នុងថ្ងៃថ្មី ថ្ងៃ ១ ធ្នូ ២០១៦ នេះ។ 


កាលបើនិយាយពីគម្រោងទៅទស្សនាខ្សែភាពយន្តហើយនោះ ច្បាស់ណាស់ ប្រិយមិត្តមិត្តអ្នកអាន​កុំខកខានឲ្យសោះណា ក្នុងការតាមដានទស្សនាខ្សែភាពយន្តទើបតែមកដល់ថ្មី ដែលទើបតែចាក់​បញ្ចាំងថ្ងៃដំបូង នៅថ្ងៃនេះហើយ នោះគឺ សង្គ្រាមបិសាចជញ្ជក់ឈាម ឬ Underworld: Blood Wars ដែលមានការចាក់បញ្ចាំងគ្រប់រូបភាព 2D, 3D និង 4DX នៅគ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានី ភ្នំពេញ។ 

រឿង សង្គ្រាមបិសាចជញ្ជក់ឈាម ឬ Underworld: Blood Wars បានវិលត្រលប់មកវិញ ក្រោមការដឹកនាំថ្មីរបស់ Marius ពួកចចកបិសាចបានកើនឡើងទាំងចំនួន និងកម្លាំង រួចក៏ទៅសម្លាប់មេធ្មប់បិសាចជញ្ជក់ឈាមយ៉ាងរង្គាលទូទាំងពិភពលោក។ ខណៈដែលបិសាចជញ្ជក់ឈាមជិតផុតពូជនោះ អ្វីៗគ្រប់យ៉ាងត្រូវសង្ឃឹមលើ Selene ដើម្បីជួយសង្គ្រោះមេធ្មប់ដែលធ្លាប់និរទេស និងតាមប្រមាញ់នាងក្នុងនាមជាឧក្រិដ្ឋជន។ Selene ត្រូវតែខ្លាំងក្លាជាងពេលណាទាំងអស់ ដើម្បីយកឈ្នះសត្រូវចំពោះមុខជាបន្តបន្ទាប់។ 

គួរបញ្ជាក់ថា រាត្រីថ្ងៃទី ៣០ វិច្ឆិកា ម្សិលមិញនេះ  រឿង សង្គ្រាមបិសាចជញ្ជក់ឈាម ឬ Underworld: Blood Wars មានកម្មវិធីសម្ភោធចាក់បញ្ចាំងជាផ្លូវការដល់ទៅ ២ រោងកុនក្នុងថ្ងៃតែ មួយនោះគឺ សំរាប់ 3D គឹនៅរោងភាពយន្ត Legend Citymall នឹងបញ្ចាំងនៅវេលាម៉ោង ៧ល្ងាច និង សំរាប់ 4DX គឹនៅរោងភាពយន្ត Major Cineplex នឹងបញ្ចាំងនៅវេលាម៉ោង ៦ និង ៣០ ល្ងាច ។ បណ្តាហ្វេនដែលចូលរួមទស្សនា លាន់មាត់គ្រប់ៗគ្នា ថាល្អមើល ហួសពីការស្មាន ពីព្រោះជា ដំណើររឿងដែលប្រយុទ្ធស៊ីសាច់ហុតឈាម ដ៏គួរជាទីទាក់ទាញ តាំងពីដើមដល់ចប់ ចាំដល់អង្កាល់ ទៀត តោះទៅតាមដានទស្សនាទាំងអស់គ្នា កុំឲ្យខកខានឲ្យសោះណា ៖ 





Tags: Westec Movie Eddie The Eagle The Conjuring 2 Underworld Blood Wars