ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រៅក្របខណ្ឌ Manchester United កីឡាករ Radamel Falcao និងត្រូវផុតរយៈពេលឈជើងនៅក្រុមទៀតហើយ ក្រោយពីរដូវកាលថ្មីត្រូវចូលមកដល់។ ប៉ុន្ដែស្ថិតក្រោមការពេញចិត្ដស្រលាញ់នៃថ្នាក់ដឹកនាំ កីឡាករមិនចង់មានការចាកចេញវិញឡើយ។
កីឡាករ Radamel Falcao វ័យ ២៨ ឆ្នាំសម្ដែងឡើងក្នុងមុខតំណែង ជាខ្សែប្រយុទ្ធ មិនមានការសប្បាយចិត្ដនិងដំណើរចាកចេញពី Man United ឡើយ ដោយគោលបំណងចង់បន្ដ អាយុកាលថ្មីនៅទីនោះបន្ដទៀត។ ប្រវត្ដិ Radamel Falcao គឺកីឡាករត្រូវបាន Man United ផ្ទេរចេញពី Monaco ក្នុងលក្ខខ័ណខ្ចីជើងត្រឹមតែ ២ រដូវកាលតែប៉ុណ្ណោះដែលចាប់តាំងពី ឆ្នាំ ២០១៣ ហើយចូលរដូវកាលថ្មីឆ្នាំ ២០១៥ កីឡាករត្រូវផុតកិច្ចសន្យា។
ប្រភពព័ត៌មានបានបន្ដទៀតថា Radamel Falcao ពិតជាមិនចង់ចេញពី Man United ឡើយ បើទោះបីជាគាត់សព្វថៃ្ង មិនសប្បាយចិត្ដនិងការអង្គុយនៅមួយកន្លែងមើលកីឡាករដ៏ទៃត្រូវចូលលេងច្រើន ហើយគាត់ត្រឹមតែជាកីឡាករបម្រុង ។ ប៉ុន្ដែ Falcao ក៏បានចូលលេងជាលើកចុងក្រោយជាមួយក្រុម នៅថ្ងៃទី ៥ ខែ តុលា ដោយកីឡាករអាចរកពិន្ទុ ១ គ្រាប់ធ្វើឲ្យក្រុម ទទួលបានជោគជ័យលើ Everton ។
ថ្លែងពីអារម្មណ៍ពិតរបស់កីឡាករប្រាប់អ្នកព័ត៌មានថា ជាការពិតណាស់ តាមអារម្មណ៍របស់គាត់ គឺមិនសូវជាសប្បាយចិត្ដនិងការ មើលឃើញនូវឲ្យកាសនៃការលេងតិចឡើយ ប៉ុន្ដែបើទោះជាយ៉ាងនោះក្ដី ក៏គាត់នៅតែសប្បាយចិត្ដនឹងឆាកជីវិតនៅទីននេះណាស់ ដោយមិនចង់ចាកចេញពីនោះទេ។ រាល់កីឡាករទាំងអស់តែងតែចង់មានឱកាសបង្ហាញពីស្នាដៃ ដោយមិនចង់ត្រឹមអង្គុយនៅមួយកន្លែងហើយមើលគេប្រកួត។ តែទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះរូបគាត់ក៏ត្រូវបានផ្ដល់ឱកាសបានចូលលេង ខ្លះដែរ មិនខ្វល់ថាពេលតិច ឬច្រើននោះទេ សំខាន់ត្រូវតែធ្វើឲ្យបានល្អបំផុត។
Man United ទំនងមិនដាច់ចិត្ដដោះលែង Falcao ទេ បើទោះបីជាក្រុមមានខ្សែការពារច្រើនក៏ដោយ ហើយម្យ៉ាងវិញទៀត សម្រាប់ការរក្សាបាននូវវត្ដមាន Falcao ក្រុមនៅមានអតិថិភាពជាងក្រុមដ៏ទៃទៀតដោយក្រុមគ្រាន់តែចំណាយត្រឹមតែ ៤៣ លានផោន តែប៉ុណ្ណោះ ។
តើ Manchester United ពិតជាចង់រក្សា Falcao សម្រាប់រដូវកាលថ្មីដែរ ឬ ក៏យ៉ាងណា?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror