CamNews

តារា 

កែវ នីសា មិនខ្វល់​រឿង​បាត់​តំណែង​ ព្រោះ​សង្ស័យ​មាន​មន្ត្រី​ធំ​ជាខ្នង​បង្អែក

ភ្នំពេញ៖ ថ្មីៗនេះ មានប្រភពពីរង្វង់អ្នកសិល្បៈ បានទម្លាយឲ្យដឹងថា អ្នកមេម៉ាយសម្រស់ផូរផង់ អ្នកនាង កែវ នីសា តារាសម្តែង រាងស្តើងល្វតល្វន់ កំពុងតែមានខ្នងបង្អែក ដែលបានរួមចំណែកជ្រោមជ្រែង ការងារសិល្បៈ និងជីវភាពប្រចាំថ្ងៃរបស់នាង ដែលធ្វើឱ្យអ្នកនៅក្បែរខ្លួន មិនហ៊ានប៉ះពាល់។ ប្រភពបាននិយាយថា បុរសដែលមានយសស័ក្តិធំម្នាក់នោះ មានការរាប់អានជិតដិតនឹង កែវ នីសា តែអ្នកខ្លះសង្ស័យថា លោកជាម្ចាស់បេះដូងថ្មី របស់មេម៉ាយរូបស្រស់នេះ...។

គេចាំបានថា អ្នកមេម៉ាយ កែវ នីសា កាលពីប៉ុន្មានឆ្នាំមុននេះ នាងបានបាត់បង់ភាពកក់ក្តៅ និង កិត្តិយសដោយសារតែចំណងស្នេហា របស់នាងត្រូវប្រេះស្រាំ។ ប៉ុន្តែក្រោយពីស្អំ ព្យាបាលបេះដូងហើយនោះ ត្រូវបានទស្សិកជន មើលឃើញថា អ្នកមេម៉ាយរូបល្អនេះ មានស្នាមញញឹម ពេញក្នុងបេះដូងឡើងវិញ។ សេចក្តីរីករាយនេះ មិនត្រឹមតែ បានពីភាពជោគជ័យ ក្នុងអាជីពសិល្បៈជាថ្មីប៉ុណ្ណោះទេ ថែមទាំងធ្លាយព័ត៌មាន ចុងក្រោយថា នីសា រកបានអ្នកយល់ចិត្តម្នាក់។

ប្រភពពីអ្នករស់នៅផ្ទះក្បែរនាង បានទម្លាយមកថា បច្ចុប្បន្នមានបុរសម្នាក់វ័យ៤០ឆ្នាំប្លាយ មានតួនាទីក្នុងស្ថាប័នយោធា ដែលគេសង្ស័យថា បានស្គាល់ និងរាប់អាន កែវ នីសា ចាប់តាំងពីនាងចូលធ្វើពិធីការិនីនៅ ទូរទស្សន៍MYTVមកម្ល៉េះ។ មនុស្សជាច្រើនទាំងក្នុង និងក្រៅរង្វង់សិល្បៈកំពុង មានមន្ទិលសង្ស័យថា បុរសរូបនេះរួមចំណែកជ្រោមជ្រែង ការងារសិល្បៈ និងនៅពីក្រោយខ្នងនៃភាពហ៊ឺហារ របស់នាងទៀតផង។
ការបែកធ្លាយដំណឹងនេះ គឺទើបតែប៉ុន្មានខែនេះប៉ុណ្ណោះ បន្ទាប់ពីគេឃើញបុរសជិះរថយន្ត លុចស៊ី៥៧០ពណ៌ក្រហមម្នាក់ តែងតាមឃ្លាំមើល កែវ នីសា ដោយក្តីស្រលាញ់ តែគេមិនទាន់ដឹងថា បុរសនេះជាមនុស្ស តែមួយដែលធ្លាប់តាមស្នេហ៍នាង ឬយ៉ាងណាទេ។

ទោះបីជាយ៉ាងណា គេសង្កេតឃើញថា ព័ត៌មានស្នេហា ដែលកើតឡើងបន្តកន្ទុយគ្នានេះ គឺកើតឡើងស្របពេលដែល កែវ នីសា មានការតុបតែងខ្លួនស្រស់សោភា ប្លែកកាលពីឆ្នាំមុនៗ។ ពេលនេះ នាងក៏ជាតារាស្រីម្នាក់ ដែលនិយមស្លៀកសិចស៊ីទាន់សម័យបញ្ចេញ ដើមទ្រូងខើចលើខើចក្រោម ផងដែរ ។ពិសេសជាងនេះទៀត អ្នកសិល្បៈជាច្រើន សង្កេត ឃើញថា មួយរយៈនេះ នាងមានភាពសប្បាយរីករាយ អារម្មណ៍ជ្រះថ្លា ប្រកបដោយសេចក្តីសុខ ខុសធម្មតា។

នៅរសៀថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥នេះLookingTODAY នៅតែមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយជុំវិញការលើកឡើង ខាងលើនេះ ពីសំណាក់តារាសម្តែង និងពិធីការិនីអ្នកនាង កែវ នីសា បានទេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh