CamNews

សំណើច 

សំណើច រឿង៖ ឧទាហរណ៍បញ្ជាក់

ដោយ​ត្រូវ​មិត្ត​ស្រី ដៀល​ថា​ប្រុ​ក​កំប៉ិកកំប៉ុក មើលឃើញ​តែ​រឿង​តូចតាច​កម្ទេចកំទី មិន​ចេះ​
គិតដល់​រឿង​ធំដុំ ដូច​ប្រុស​គេ​ឯទៀត យុវជន​នោះ​តំឡើង​សរសៃ​-​ក យ៉ាង​ក្តៅក្រហាយ៖
យុវជន៖ និយាយ​ឧទាហរណ៍​មក​មើល ខ្ញុំ​មើលឃើញ​តែ​រឿង​កម្ទេចកំទី​យ៉ាងម៉េច?
នាង​ក្រមុំ​សើច​ញឹ​មៗ​ហើយ​តប៖ ចាំ​ខ្ញុំ​និយាយ​រឿង​មួយ​អោយ​ស្តាប់​សិន​
ម្សិលមិញ​មាន​បុរស​ម្នាក់​ពុំ​ដឹង​មួម៉ៅ រឿង​អី​ទេ ស្រាប់តែ​ប្រើ​ដំបង​សំពង​ខូច​អស់​ម៉ូតូ​២​គ្រឿង​


យុវជន៖ បន្ទាប់​មក​យ៉ាងម៉េច​ទៀត?
នាង​ក្រមុំ៖ បន្ទាប់​មក បុរស​នោះ​អុកឡុក​ហាង​កាហ្វេ​មួយ​, រួច​ទៅ​បំផ្លាញ​ហាង​លក់​របស់​ធ្វើ​
ពី​កែវ​ទៀត បណ្តាល​អោយ​ទំនិញ​ក្នុង​ហាង​បែកបាក់ ខ្ទេចខ្ទី​អស់ ចុង​ក្រោយ​គេ​កាត់​កន្ទុយ​មូស​
មួយ​ក្បាល ។​
យុវជន៖ អ្ហាស! ម៉េច​ក៏​កាត់​កន្ទុយ​មូស​អ​ញ្ចឹ​ង?
នាង​ក្រមុំ៖ ន! ឃើញ​ទេ? ម៉ូតូ​២​គ្រឿង ហាង​កាហ្វេ​មួយ ហាង​ទំនិញ​លក់​គ្រឿង​កែវ​មួយ ត្រូវ​
បំផ្លាញ​ខ្ទេច​អស់ តែ​បង​មិន​ចាប់អារម្មណ៍ បែ​ជា​ចាប់អារម្មណ៍​មូស​មួយ​ក្បាល​ទៅ​វិញ ។ តើ​នេះ​
មិនមែន​ជា​ការ​មើលឃើញ តែ​រឿង​កម្ទេចកំទី​ទេ​?៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke