សព្វថ្ងៃនេះ ក្រុមបិសាចក្រហម Manchester United កំពុងតែ ជួបភាពរកាំរកុះ ខ្លាំងណាស់ទាំងអ្នក ដឹកនាំ និងកីឡាករ ។ បើតាមព័ត៌មាន បានអោយដឹងថា មានកីឡាករ ជើងចាស់ជាច្រើន កំពុងតែ ចង់ចាកចេញ ពីក្រុម ក្នុងនោះក៏មាន Robin Van Persie ផងដែរ ។
រដូវកាល ២០១៣-២០១៤ នេះវាពិតជា រដូវកាលមួយ ដ៏អាក្រក់មែន សំរាប់ Van Persie ជាមួយនិង របួសធ្ងន់ ហើយក្រោមការ ដឹកនាំរបស់ David Moyes ដែលធ្វើអោយ Van Persie មិនសូវសប្បាយ ចិត្ត ។ បន្ទាប់ពីចាញ់ នៅទីក្រុង អាតែន ទឹកដីរបស់ Olympiacos ហើយនោះ Van Persie និយាយ ថាមិត្តរួមក្រុម លេងមិនចុះសម្រុង ហើយចេះតែ មកជាន់កន្លែង ខ្លួនរហូត ។ ហេតុផលទាំងនេះធ្វើ អោយគេដឹងថា Van Persie លែងសប្បាយចិត្ត នឹងនៅក្រុម Manchester United ទៀតហើយ ។
ដោយសារតែ រឿងជាច្រើននេះ David Moyes និងក្រុមការងារ ថ្នាក់លើរបស់ Manchester United បានរៀបចំ វិធីសាស្ត្រ ជាច្រើន ដើម្បីទប់ទុល និងការចង់ទិញ និងទាញទឹកចិត្ត ណាមួយពីក្រុម ផ្សេងអោយបាន ជាដាច់ខាត ។ ការធ្វើបែបនេះ ព្រោះក្រុម ចង់អោយ Van Persie បន្តចាប់ដៃគូរ ជាមួយនិង Rooney បន្តទៀត នៅរដូវកាល ក្រោយទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail