ព័ត៌មានអន្តរជាតិ ៖  សហគ្រិនវ័យក្មេងជនជាតិចិន សន្យានឹងផ្តល់ជារង្វាន់ដែលមានតម្លៃ
ជាសាច់ប្រាក់ដល់ទៅ ២០០,០០០ យ័ន (២៤៦,០០០ ដុល្លារហុងកុង) ដល់មន្រ្តីរូបណាដែល
ស្ម័គ្រចិត្តហ៊ានហែលទឹកនៅក្នុងទន្លេមួយដ៏កខ្វក់ជាទីបំផុត  ក្នុងរយៈពេល  ២០ នាទី ខណៈ
ពេលដែលពោរពេញទៅដោយសំរាមយ៉ាងណែនតាន់តាប់     បន្ទាប់ពីគ្មានការយកចិត្តទុក
ដាក់ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចណាមួយនោះទេ នេះបើតាមការអោយដឹងពីទំព័រសា
រព័ត៌មានបរទេស scmp ដែលទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថាកាលដែលធ្វើបែបនេះពីសំណាក់សហគ្រិនវ័យក្មេងរូបនោះ ដែលមាន
ឈ្មោះថា Jin Zengmin  គឺជាសារមួយ ដើម្បីជាការដាស់តឿនដល់មន្រ្តីពាក់ព័ន្ធអោយមាន
ការយកចិត្តទុកដាក់ផងទៅនឹងការបំពុលបរិស្ថាន ពោលគឺការបំពុលទឹកទន្លេ Ruian តែម្តង
លើសពីនេះទៅទៀត  ប្រភពដដែលបានបញ្ជាក់បន្ថែមថា  លោក Jin Zengmin គ្រាន់តែជា
សហគ្រិនវ័យក្មេងតូចតាចមួយតែប៉ុណ្ណោះ  ពោលគឺលោកគឺជាប្រធានប្រតិបត្តិនៃការលក់
រាយនៃវែនតា   នៅក្នុងខេត្ត  Hangzhou ប្រទេសចិន  តែដោយសារតែ ទាស់ភ្នែកជាខ្លាំង
បន្ទាប់ពីគ្មានការអើពើពីសំណាក់មន្រ្តីពាក់ព័ន្ធលោកក៏បាននឹកឃើញគំនិតនេះ រួចក៏បង្ហោះ
ជាមតិយោបល់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិនតែម្តង៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ scmp