CamNews

យល់ដឹង 

តំណាងរាស្ដ្រអាមេរិក ជាងពាក់កណ្ដាល គឺជាសេដ្ឋី

របាយការណ៍មួយដែលត្រូវបានមជ្ឈមណ្ឌលប្រតិកម្មនយោបាយ (Center for Responsive Politics) របស់អាមេរិក ប្រកាសឱ្យដឹងថា  ក្នុងចំណោមសមាជិកសភាអាមេរិក៥៣៤ រូប   គឺមានសមាជិក
ចំនួន ២៦៨ រូប ដែលមានទ្រព្យចាប់ពី   ១លានដុល្លារឡើងទៅ ក្នុងឆ្នាំ ២០១២។   នេះគឺជាលើក
ដំបូង ដែលគេឃើញ សេដ្ឋីមានចំនួនច្រើនបំផុតក្នុងសភាអាមេរិក។

តំណាងរាស្ដ្រមកពីបក្សសាធារណរដ្ឋ Darrell Issa គឺជាសមាជិកដែលមានទ្រព្យច្រើនជាងគេ គឺឡើងដល់ ៥៩៨ លានដុល្លារ


គិតមកទល់​នឹង​ខែឧសភា ឆ្នាំ ២០១៣ ទ្រព្យសម្បត្តិជាមធ្យមរបស់ក្រុមអ្នកបង្កើតច្បាប់ក្នុងសភា
អាមេរិក មានកម្រិតត្រឹម ១,០០៨,៧៦៧ ដុល្លារ ខណៈដែលកាលពីឆ្នាំ ២០១២ តួលេខនេះគឺ ៩៩៦,០០០ ដុល្លារ។

ជាយូរមកហើយ បណ្ដាសមាជិកសភា ពិសេសគឺសភាជាន់ខ្ពស់ គឺជាក្រុមមនុស្សដែលមានទ្រព្យ
ច្រើន ប៉ុន្ដែក្នុងនោះ សេដ្ឋី គឺមានចំនួនតិច។ ដូច្នេះ របាយការណ៍ខាងលើដែលបង្ហាញថា សមាជិក
សភា​ភាគច្រើនជាសេដ្ឋី គឺជាប្រការគួរកត់សម្គាល់។

របាយការណ៍នេះក៏បានឱ្យដឹងថា សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ មានទ្រព្យច្រើនជាង​បក្ស​សាធារណរដ្ឋ។ គិតជាមធ្យម សមាជិកសភារបស់បក្សប្រជាធិបតេយ្យ មានទ្រព្យ ១,០៤ លានដុល្លារ ចំណែកទ្រព្យជាមធ្យមរបស់សមាជិកសភានៃបក្សសាធារណរដ្ឋ គឺ ១លានដុល្លារ។

សភាជានខ្ពស់ ក៏មានទ្រព្យច្រើនជាង ធៀបនឹងសភាជាន់ទាប ហើយសមាជិកសភាជាន់ខ្ពស់​មកពី​បក្សសាធារណរដ្ឋ មានទ្រព្យច្រើនជាងសមាជិកសភាជាន់ខ្ពស់មកពីបក្សប្រជាធិបតេយ្យ។ ជាមធ្យម សមាជិកសភាជាន់ខ្ពស់របស់បក្សប្រជាធិបតេយ្យ គឺ ១,៧លានដុល្លារ ចំណែក សមាជិកសភា​ជាន់
ខ្ពស់​របស់បក្សសាធារណរដ្ឋ គឺ ២,៩លានដុល្លារ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អំណោយសម្រាប់ថ្ងៃចូលឆ្នាំ ដែលបុគ្គលិក ចូលចិត្តបំផុត

មូលហេតុ ៥យ៉ាង ដែលបុគ្គលិកការិយាល័យ ងាយនឹងឈឺក្រពះ ពោះវៀន



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/CNBC