CamNews

ព័ត៌មានអន្តរជាតិ 

អ្នកនយោបាយថៃ គោរពតាមសេចក្តីសម្រេចរបស់ធម្មនុញ្ញថៃ

បាងកក៖ គណបក្សនយោបាយថៃ  កំពុងតែពិចារណទៅលើការសម្រេចរបស់តុលាការ
លើសេចក្តីស្នើសុំ   យល់ព្រមគោរពតាមរដ្ឋធម្មនុញ្ញ   ឆ្នាំ២០០៧  ប្រទេសថៃ   កាលពីថ្ងៃ
សុក្រ សប្តាហ៍មុន។

ក្រុមអ្នកនយោបាយថៃមួយចំនួន    កំពុងតែធ្វើការគាបសង្កត់    ទៅលើបក្សកាន់អំណាច
ដើម្បីបង្កភាពចលាចលនៅក្នុងប្រទេសថៃដែលកំពុងតែមានការជ្រួលច្របល់យ៉ាងខ្លំាង។

គួររំលឹកដែរថា   លោកស្រី Yingluck មកពីគណបក្ស Pheu Thai បានឈ្នះឆ្នោត  ក្លាយជា
នាយករដ្ឋមន្ត្រីថៃ  ហើយបានសន្យាថា  នឹងផ្លាស់ប្តូរសេចក្តីព្រៀងច្បាប់ រដ្ឋធម្មនុញ្ញថៃ ឆ្នាំ
២០០៧ ដែលពីមុន សិ្ថតក្រោមការដឹកនាំដោយធោយានោះ ប្រគល់ឱ្យរដ្ឋសភាវិញ។

យោងតាមសភាធម្មនុញ្ញថៃ  កាលពីសបា្តហ៍ បានឱ្យដឹងថា  ធម្មនុញ្ញថៃអាចផ្លាស់ប្តូរបាន
ប៉ុន្តែ ត្រូវប្រកាសជាសាធារណៈឱ្យប្រជាពលរដ្ឋដឹងជាមុនសិន៕

ដោយ៖ វណ្ណៈ
ប្រភព៖ voanews


Tags: Social Thai Politicians