CamNews

តារា 

ក្រុមអ្នកគាំទ្រ Man United ទាមទារសំលាប់ Carlos Tevez

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន កំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ នឹងត្រូវក្រុមអ្នកគាំទ្រ
របស់ក្លឹប
បិសាចក្រហមសងសឹងក្រោយពេលមានសកម្មភាពគ្រោតគ្រាតជាមួយនឹង
Sir Alex។

ក្រោយពីទទួលស្គាល់នូវសកម្មភាពបង្ករឿងរបស់ខ្លួននៅក្នុងថ្ងៃអបអរសាទរម្ចាស់ជើងឯកPremier
League​ របស់ Man City, Carlos Tevez បានប្រញាប់ធ្វើការសុំទោសគ្រូបង្វឹកFerguson។ ហើយមក
ដល់ពេលនេះ អ្នកគ្រប់គ្រងក្លឹបបិសាចក្រហមក៏បានទទួលនូវពាក្យសុំទោសពីEl Apache ហើយដែរ។
ប៉ុន្តែជាក់ស្តែងជីវិតរបស់Carlos Tevez កំពុងទទួលការគំរាមកំហែងពីគ្រុមអ្នកគាំទ្របិសាចក្រហម។

Tevez មានសកម្មភាពមិនល្អជាមួយSir Alex

កាលពីប៉ុន្មានថ្ងៃមុនCarlos Tevez បានលើកក្រដាសមួយសន្លឹកដែលមានសរសេរអក្សរថាR.I.P
Fergie(សំរាកចុះណា, Fergie), ដែលTevez បានយកពីអ្នកគាំទ្ររបស់Man City។ សកម្មភាពគ្រោត
គ្រាតនេះ បានធ្វើឲក្រុមអ្នកគាំទ្ររបស់Man United ខឹងយ៉ាងខ្លាំង។ មួយចំនួនធំនៃអ្នកគាំទ្រទាំងនោះ
ចង់សំលាប់Carlos Tevez ដើម្បីបន្ថយកំហឹង៕

Tevez អោនខ្លួនចុះដើម្បីទទួលយកផ្ទាំងក្រដាសមួយសន្លឹកពីអ្នកគាំទ្ររបស់Man City

ដោយ៖ nano
ប្រភព៖ zing


Tags: tevez man city man united sir alex football