CamNews

កីឡាអន្តរជាតិ 

ល្បីពេញផ្ទៃប្រទេស កីឡាករបាល់ឱបពីរនាក់ សម្រេចចិត្ដនឹង ធ្វើការបរិច្ចាកខួរក្បាល ដើម្បីសិក្សាពិសោធន៍

ព័ត៌មានកីឡា៖ អតីតតារាកីឡាករបាល់ឱប ដ៏ល្បីល្បាញជនជាតិអាមេរិក ពីររូប នឹងសម្រេចបរិច្ចាគ​​ខួរក្បាលពួកគេ ឲ្យទៅក្រុម មន្ទីពិសោធន៏ដើម្បីសិក្សាស្រាវជ្រាវ ព្យាបាលជម្ងឺទាំងឡាយ ដែលជាប់ទាក់​ទងនឹងការរងបួសក្បាល ។ 

លោក Steve Weatherford ព្រមទាំង Sidney Rice ដែលធ្លាប់មានប្រវត្ដិជាកីឡាករបាល់ឱបយ៉ាងឆ្នើមរបស់​ប្រទេសអាមេរិក នឹងសុខចិត្ដធ្វើការលះបង់​ខួរក្បាល​ខ្លួន ឲ្យទៅក្រុមគ្រូពេទ្យ ក្នុងមន្ទីពិសោធន៍​ ដើម្បីសិក្សាស្វែងរកមើល ជម្ងឺទាំងឡាយដែលកើតឡើង ពាក់ព័ន្ធនឹងខួរក្បាល ក្រោយពេល​ពីគាត់ស្លាប់​។​

ដោយសារតែមានបញ្ហាគ្រោះថ្នាក់កើតឡើងច្រើនលើទម្រង់ខួរក្បាលលោក Weatherford បាននិយាយ​​ប្រាប់ដល់អ្នកការសែតថា មានបញ្ហាធំៗជាច្រើនដែលកើតចេញពីរបួសខួរក្បាលដែលអាចបង្កើតឲ្យមានជម្ងឺផ្សេងៗ។ ហើយរបួសខួរក្បាលនេះ វានឹងមិនត្រឹម​តែ​កើតមានចំពោះក្រុមកីឡាករដូចជាពួកគាត់តែប៉ុណ្ណោះទេ​ បើសូម្បីមនុស្សដ៏ទៃផ្សេងទៀត ក៏អាចកើត​​មានផងដែរ ។​ ដូច្នេះ ការសម្រេចចិត្ដ របស់យើងអាចជា​គ្រឿងជួយជម្រុញឲ្យ អ្នកសិក្សាស្រាវជា្រវទាំង​អស់​ មានការយកចិត្ដទុកដាក់ខ្ពស់លើ បញ្ហាដែលបង្កឡើងដោយ​របួសខួរក្បាល។ 

យោងតាមព័ត៌មានបានឲ្យដឹងទៀតថា ករណីបង្កឡើងពីរបួសខួរក្បាល បានលាតត្រដាងឲ្យឃើញអ្នក​រងគ្រោះដល់ទៅ ៤៥០០ នាក់នៃអតីតកីឡាករ បាល់ឱបនេះ ហើយបានចំណាយលុយអស់​ដល់ទៅ ប្រហែល ១០០០ លានដុល្លារ​។ ដូច្នេះសម្រាប់អ្នកទាំងពីរ ក៏សម្រេចចិត្ដនឹង ធ្វើការបរិច្ចាគខួរក្បាល​របស់​ខ្លួន ដើម្បីសិក្សាស្រាវជ្រាវព្យាបាល​ ប្រសិនបើគាត់ស្លាប់ ។ 

គូសបញ្ជាក់ផងដែរថា សម្រាប់កីឡាបាល់ឱបនេះ អាចប្រឈមមុខនឹងការប៉ះទង្គិចក្បាលជាខ្លាំង​​ ខណៈ​នៃការគង្គិចនោះ អាចជាហេតុបង្កឲ្យមានជម្ងឺជាច្រើនកើឡើងចំពោះខួក្បាល ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport NewsSteve Weatherford Sidney Rice brain domination