ព័ត៌មានកីឡា៖ ប្រធានក្លឹប Real Madrid លោក Florentino Perez បានរិះគន់ ថ្កោលទោសថ្នាក់ដឹកនាំក្លឹប Man United យ៉ាងចាស់ដៃ បន្ទាប់ពីក្លឹប របស់លោក បានបរាជ័យនឹងផ្ទេរយកកីឡាករ ចាំទី De Gea ។
លោក Florentino Perez បានថ្លែងប្រាប់អ្នកសារព័ត៌មានថា " De Gea ពិតជាមានការប៉ះទង្គិចអារម្មណ៍ជាមិនខានឡើយ ព្រោះកីឡាករ ពិតជាចង់ចូលមកកាន់ Real Madrid ណាស់។ Man United ទទួលឯកសារផ្ទេរកីឡាករតាំងពីម៉ោង ១៣ៈ៣០ នាទី ចុះហេតុអ្វីបានជាគេចំណាយពេលដល់ទៅ ៨ ម៉ោង ដើម្បីមើលលិខិតចុះហត្ថលេខា ហើយទើបផ្ញើរមកវិញ ខ្ញុំឆ្ងល់មែនទែន ហើយកាន់តែមិនយល់ ថែមទៀតផង ពីទង្វើរមួយនេះ ។ ប្រសិនជាគេចង់ លក់ ចង់ចរចារគ្នា គេក៏មិនធ្វើដល់ថ្នាក់ហ្នឹងដែរ ដែលឯកសារចុះហត្ថលេខា ប៉ុណ្ណឹងចំណាយពេលដល់ទៅ ៨ ម៉ោង ។ ដោយសារតែមិត្ដភាពក្លឹបទាំងពីរ មានភាពធំធេង ខ្ញុំមិនបន្ទោសពួកគេទេ ព្រោះនេះគឺ មកពីគេ ខ្វះបទពិសោធន៍ធ្វើការ តែប៉ុណ្ណោះ ។
De Gea ត្រូវបរាជ័យ លើដំណើរផ្ទេរទៅកាន់ Real Madrid ក្នុងតម្លៃខ្លួន ២៩ លានផោន ខណៈដែលមានការយឺតពេលនូវលិខិតចុះហត្ថលេខាព្រមព្រៀងគ្នា ដែល Man United បានផ្ញើរទៅកាន់ Real Madrid ក្រោយពេល រដូវកាលត្រូវបិទទ្វារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ setanta