CamNews

សុខភាព 

រកឃើញមូលហេតុនាំទៅរកភាពចាស់ ៖ អ្នកវិទ្យាសាស្ដ្រ រកវិធីអូសបន្លាយអាយុកាល នៃមនុស្ស

ភាពចាស់​ គឺជាពាក្យដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រាប់អំពីភាពអន់ថយទៅតាមអាយុនៃ ស្ថានភាពជីវសាស្ដ្រក្នុងរាងកាយរបស់មនុស្ស។ ជាក់ស្ដែងការវិវត្តទៅរកភាពចាស់ គឺធ្វើឱ្យ
សាច់ដុំចុះខ្សោយ កាត់បន្ថយសមត្ថភាពនៃរាងកាយ បណ្ដាលឱ្យវិញ្ញាណនានាត្រូវបាត់បង់
លក្ខណៈពិសេសរបស់ខ្លួន បន្តិចម្ដងៗ។ មូលហេតុដែលនាំទៅរកភាពចាស់ ត្រូវបានគេបក
ស្រាយដោយទ្រឹស្ដីផ្សេងៗគ្នា ដូចជា ដោយសារតំណពូជ ឬ រ៉ាឌីកាល់សេរី។ល។

យ៉ាងនេះក្ដី ខាងលើនេះ ត្រូវបានគេកំណត់ត្រឹមទ្រឹស្ដីប៉ុណ្ណោះ រហូតមកដល់ថ្ងៃម្សិលមិញ នៅ ពេលអ្នកវិទ្យាសាស្ដ្រនៃមន្ទីរស្រាវជ្រាវវេជ្ជសាស្ដ្រ អាល្លឺម៉ង់ Leibniz បានប្រកាសថា ពួកគេ
បានរកឃើញចម្លើយពិត ទៅនឹងបញ្ហាខាងលើ។

ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ដ្រអាល្លឺម៉ង់ ឱ្យដឹងថា មូលហេតុនៃការវិវត្តទៅរកភាពចាស់ គឺ
ដោយសារកោសិកា endoplasmic reticulum បាត់បង់នូវសមត្ថភាពផ្នែកធ្វើអ៊ុកស៊ីតកម្មរបស់វា ប្រការនេះធ្វើឱ្យដំណាក់កាលនៃការរីកចម្រើនរបស់ប្រូតេអ៊ីន ត្រូវរាំងស្ទះ។ នេះគឺជាមូលហេតុ
ផ្ទាល់ដែលនាំឱ្យបណ្ដាប្រូតេអ៊ីននេះ ត្រូវបានបម្លែងទៅជាប្រូតេអ៊ីនប្រភេទខុស។ ក្រៅពីនេះ
វាក៏ធ្វើឱ្យមានដំណើរការអ៊ុកស៊ីតកម្មទៅលើកោសិកាប្លាស្មា ឬ plasma cell។

តាមធម្មតា ប្រូតេអ៊ីន ត្រូវការបរិស្ថានដែលមានអ៊ុកស៊ីតកម្ម ដើម្បីរីកចម្រើន។ ប្រសិនកោសិកា
endoplasmic reticulum បាត់បង់នូវសមត្ថភាពអ៊ុកស៊ីតកម្មរបស់ខ្លួន នោះ រចនាសម្ព័ននៃប្រូតេ
អ៊ីន នឹងត្រូវចុះខ្សោយ ដែលនាំ​ឱ្យប្រូតេអ៊ីនសំខាន់ៗ ដូចជា insulin ឬអង្គបដិបក្ខប្រែជាមិនមាន
ស្ថេរភាព បណ្ដាលឱ្យប្រព័ន្ធជីវសាស្ដ្រ ដំណើរការខ្សោយទៅតាមពេលវេលា។ នេះគឺជាឥទ្ធិ
ពលនៃដំណើរការនៃភាពចាស់។

ជាមួយនឹងលទ្ធផលខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ​សង្ឃឹមថា នឹងអាចស្រាវជ្រាវបន្ត ដើម្បី ស្វែងរកវិធីសាស្ដ្រអូសបន្លាយអាយុកាលរបស់មនុស្ស នៅពេលអនាគត៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Spectator Health/sciencedaily


Tags: endoplasmic reticulum Janine Kirstein ភាពចាស់