ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ជាមួយនឹងឈុតផ្សាយ ពាណិជ្ជកម្ម ខាងក្រោមនេះ ត្រូវបានរក អោយឃើញថា ពិតជាទទួលបានការចុចចូលទស្សនា ច្រើនគួរសម ពីសំណាក់ មហាជន ជាអ្នកលេង ប្រព័ន្ធអ៊ិនធើណេត។ ពោលគឺ ជាឈុត ផ្សាយពាណិជ្ជកម្ម ពីសំណាក់ សមាគមជនពិការភ្នែក ន័រវេហ្គេន (Norwegian Association of the Blind) ជាសារក្រើនរំឭក អោយបណ្តាក្រុមហ៊ុន សហគ្រាសទូទៅ ផ្តើម ចាប់គិត និងនឹកឃើញដល់ ការជួលបុគ្គលិកជា ជនពិការភ្នែក ទាំងអស់ អោយមកបម្រើការ នៅក្នុង សហគ្រាសរបស់ខ្លួន ពីព្រោះថា នាពេលបច្ចុប្បន្ន បណ្តាជនពិការ ទាំងអស់ ត្រូវបានគេលើកកំពស់ជា ខ្លាំង ពោលគឺ ពួកគេ មានសិទ្ធិក្នុងការទទួលការអប់រំ សិទ្ធក្នុងការរស់នៅ សិទ្ធនៅក្នុងការបញ្ជេញមតិ ក៏ដូចជា សិទ្ធនៅក្នុងការបំពេញការងារជាដើម។
ដូច្នេះហើយ ខណៈពេលដែលពួកគេ ទទួលបានសិទ្ធិ នៅក្នុងការទទួលបានការអប់រំហើយនោះ ចំណេះដឹង របស់ពួកគេ ច្បាស់ណាស់ ពិតជាមិនចាញ់បងៗ ដែលមានកាយសម្បទា គ្រប់គ្រាន់ ប៉ុន្មាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កាលបើ ជួលបងៗជនពិការភ្នែក មកធ្វើជាបុគ្គលិកហើយ នោះ មិនត្រឹមតែទទួលបាននូវភាគជោគជ័យ ខាងសមិទ្ធផលការងារតែ ប៉ុណ្ណោះទេ តែក៏អាច កាត់បន្ថយបាន នូវហានិភ័យមួយចំនួនផ្សេងទៀត ដូចគ្នាដែរ ពោលគឺ ការសាយ ភាយពាក្យ ចចាមអារ៉ាម ឬក៏កាត់បន្ថយការចំណាយ ថ្លៃដើម ភ្លើងជាដើម។
ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ