ក្លៀកខ្មៅ អាចធ្វើឱ្យអ្នកខ្មាស់អៀនមិនហ៊ានពាក់អាវវៀរក្លៀក អៀម ព្រោះខ្លាចគេឃើញ។ ខាងក្រោមនេះយើងសូមណែនាំមិត្ដនារទីទាំងអស់គ្នានូវវិធីធម្មជាតិមួយចំនួនដើម្បីឱ្យក្លៀកស។
ផ្លែប៉ោម៖ ប្រសិនអ្នកខាត់ស្បែករបស់ជាមួយនឹងផ្លែប៉ោមកិនម៉ត់ វាអាចបំបាត់នូវស្នាមខ្មៅ និងក្លិនមិនល្អនៅពីក្លៀករបស់អ្នក។ ផ្លែប៉ោមមានផ្ទុកនូវសារធាតុ AHA ដែលមានសមត្ថភាពសម្លាប់មេរោគ និងបាក់តេរី ដែលបណ្ដាលឱ្យក្លៀកខ្មៅ។
សម្បកក្រូចពោធិ៍សាត់៖ សម្បកក្រូចពោធិ៍សាត់មានផ្ទុកអាស៊ីដស៊ីទ្រីក ដែលត្រូវបានគេប្រើប្រាស់ដើម្បីខាត់ស្បែកឱ្យស។ សូមយកសម្បកក្រូចពោធិ៍ទៅហាលរហូតដល់វាស្ងួត។ បន្ទាប់មកយកសម្បកក្រូចនេះប្រមាណពីរស្លាបព្រាបាយទៅលាយជាមួយនឹងទឹកផ្កាកុលាប(Rose Water) ហើយលាបត្រង់ក្លៀកនោះ។ ទុកវាឱ្យបាន ១០នាទី ហើយលាងជម្រះវាដោយទឹកត្រជាក់។
ប្រេងដូង៖ ប្រេងដូង ត្រូវបានគេប្រើជាសកលសម្រាប់ព្យាបាលថែសម្ផស្ស។ ប្រើវិធីព្យាបាលនេះ ធ្វើឱ្យស្បែករបស់អ្នកសបន្ដិចម្ដងៗ។ សូមធ្វើការម៉ាស្សាក្លៀករបស់អ្នកដោយប្រេងដូងឱ្យបាន ១០ ទៅ ១៥នាទីមុនពេលងូតទឹក។
ក្រូចឆ្មារ៖ ក្រូចឆ្មារត្រូវបានមនុស្សដឹងថា វាជាភ្នាក់ងារខាត់ស្បែកឱ្យសតាមបែបធម្មជាតិ។ ប្រសិនបើអ្នកយកក្រូចឆ្មារខាត់ត្រង់ក្លៀករបស់អ្នក វាងនឹងជួយឱ្យស្បែករបស់អ្នកស។ សូមកុំភ្លេចលាបក្រែមផ្ដល់សំណើម ឬឡូសិនត្រង់ក្លៀករបស់អ្នកក្រោយពេលជម្រះវាស្អាតហើយនោះ។ ម្យ៉ាងទៀតក្រូចឆ្មារនេះគឺជាភ្នាក់ងារសម្លាប់មេរោគ ដែលជួយបំបាត់ក្លិនអាក្រក់ពីក្លៀករបស់អ្នក។
ទឹកដោះគោ៖ ទឹកដោះគោមានប្រសិទ្ធភាពធ្វើឱ្យស្បែកស។ ទឹកដោះគោមានផ្ទុកនូវវីតាមីន និងអាស៊ីដខ្លាញ់មួយចំនួន ដែលធ្វើឱ្យស្បែកស និងមានសុខភាពល្អ។ សូមអ្នកយកទឹកដោះគោទៅលាបត្រង់ក្លៀករបស់អ្នកឱ្យបានម្ដងក្នុងមួយថ្ងៃ ហើយទុកវាឱ្យបាន ១៥នាទីមុនពេលលាងជម្រះវាដោយទឹកត្រជាក់។
ត្រសក់៖ ធ្វើឱ្យក្លៀករបស់អ្នកសដោយការយកចំណិតត្រសក់ទៅខាត់ត្រង់កន្លែងខ្មៅនោះ។ ការខាត់នេះនឹងធ្វើឱ្យស្បែករបស់អ្នកស និងជួយឱ្យវាមានសំណើមបានយូរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព ៖ timeofindia