CamNews

កីឡាអន្តរជាតិ 

បែកធ្លាយពាក្យសម្ដី Ronaldo មិនពេញចិត្ដនឹង ការដឹកនាំរបស់ អ្នកគ្រប់គ្រងថ្មី

ព័ត៌មានកីឡា៖ ក្រោយពីត្រូវបរាជ័យយ៉ាងអាម៉ាសមុខជាទីបំផុត ក្នុងទឹកដីរបស់ខ្លួន ដល់ទៅ ៤-០ ក្រោមថ្វី ដៃរបស់ក្លឹប Barcelona ក្នុងព្រឹត្ដិការណ៍ El Clasico កាលពីម្សិលមិញ ក្លឹប Real Madrid ដូចជាមានរឿង​រកាំ​រកួតផ្ទៃក្នុងផងដែរ រវាងថ្នាក់ដឹកនាំ នឹងកីឡាករ លើបញ្ហានេះ ។​

ប្រភពព័ត៌មានពីគេហទំព័រ 101greatgoals បានផ្សាយបន្ដថា ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុត ប្រចាំនៅក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo បានចុចឈ្មោះ នឹងស្ដីបន្ទោសបុគ្គលម្នាក់ចំៗ ពីភាពកម្សោយ​​នៃការដឹកនាំ ក្រុមដែលគេម្នាក់នោះគឺ លោក Rafa Benitez ដែលជាគ្រូបង្វឹកថ្មីទើបតែឡើងកាន់តំណែង កាលពីចុងរដូវកាលមុន។ 

ប្រភពដដែលបានផ្សាយបន្ដទៀតថា Ronaldo បានឈានទៅដល់ជួបផ្ទាល់លោក Florentino Perez ហើយនិយាយ​ថា » មិនដឹងជា Benitez ឬមួយក៏ខ្ញុំនោះទេ» ។ ក្នុងអត្ថន័យពាក្យសម្ដីដែលបានលើកឡើងនេះ ត្រូវបានគេសន្និដ្ឋានថា កីឡាករនឹងផ្ដល់ជម្រើសមួយ ដល់ក្លឹប ថារវាងអ្នកទាំងពីរមិន ដឹងថា​នរណាម្នាក់ ដែល​នឹងត្រូវចាកចេញ ពីក្លឹប Real Madrid ។ ដោយផ្អែកលើពាក្យសម្ដី កន្លងមក កីឡាករ ក៏លើក​ឡើងដែរថា » Real Madrid នឹងគ្មានថ្ងៃអាចទទួលបានជ័យជំនះ នោះទេ » ហើយម្យ៉ាងវិញទៀត ក្រោយ ពីចប់ព្រឹត្ដិការណ៍ ប្រកួត El Clasico ពាក្យសម្ដីរបស់ Ronaldo ក៏ត្រូវបានគេចាប់ជាប់ ដោយកីឡាករនិយាយថា Real Madrid ពិតជាលេងអន់ខ្លាំងណាស់។ 

ដោយ៖ អឿ អ៊ុយ


Tags: Sport News Ronaldo Rafa Benitez Florentino Perez