CamNews

តារា 

ទ្រី សក្កដា ហួស​ចិត្ត​​នឹង​ហាង​​កាត់​សក់​មួយ​កន្លែង ដែល​ប្រើ​សម្តី​មើល​​ងាយ​ចំពោះ​​ភ្ញៀវ

(ភ្នំពេញ)៖ តារាចម្រៀង និងជាអ្នកនិពន្ធលោក ទី្រ សក្កដា ថ្មីៗនេះ បានបង្ហោះឃ្លីបវីដេអូ មានរយៈ​ពេល ប្រមាណជិត៥នាទី ធ្វើការរិះគន់ និងបង្ហាញអារម្មណ៍មិនពេញចិត្ត លើហាងកាត់សក់​មួយ​កន្លែងនៅរាធានីភ្នំពេញ ខណៈដែលបុគ្គលិកស្រីៗ បម្រើការងារនៅក្នុងហាងនោះ បានប្រើពាក្យសម្តីហាក់មើលងាយ បញ្ចើចបញ្ចើជាមួយលោក ដែលជាភ្ញៀវចូលទៅកាត់ និងធ្វើសក់នៅទីនោះ។

តារាច្រៀង​លោក សក្កដា បាននិយាយថា ថ្មីៗនេះលោកបានចូលទៅកាត់ និងធ្វើសក់នៅ​ហាងមួយកន្លែង ហើយគ្រាដែលចូលទៅដល់ដំបូង គឺបុគ្គលិកនៅក្នុងហាងនោះ មានការរាក់ទាក់ជាធម្មតា ប៉ុន្តែក្រោយមកទៀត លោកក៏បានសួរនាំរឿងមានភ្ញៀវ មកអង្គុយចាំកាត់សក់ដែរ តែជាលទ្ធផលស្រាប់តែមានបុគ្គលិកម្នាក់ បាននិយាយហាក់មានភាពឌឺដង សើចចំអកលោក របៀបមិនចង់ឲ្យនៅអង្គុយ នៅហាងនេះបន្តទៀត។

លោក ទី្រ សក្កដា បានបន្ថែមថា បន្ទាប់ពីបានស្តាប់ឮ និងឃើញកាយវិកា​បែបនេះ នៅក្នុង​អារម្មណ៍​លោកផ្ទាល់ ស្ទើរតែស្រក់ឈាមចេញមកក្រៅ ព្រោះតែការនិយាយមើលងាយ ហាក់គ្មានសីលធម៌ ជាមនុស្សរបស់បុគ្គលនៅក្នុងហាងនោះ។

ចង់ដឹងកាន់តែច្បាស់ សូមទស្ស​និកជ​ន​ទស្សនានូវឃ្លីបវីដេអូ របស់តារាចម្រៀងលោក ទ្រី សក្កដា ជាមួយ Khmertalking ទាំងអស់គ្នា៖

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Entertainment news Star