មិនគួរអោយជឿ ៖ បុរសអនាថាម្នាក់ មានឈ្មោះថា Bernard Bey មកពីក្រុងញ៉ូវយ៉ក
សហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា បានចោទប្តឹងឪពុកម្តាយរបស់ខ្លួនពីបទទំនុក
បំរុង និងស្រឡាញ់ខ្លួនមិនគ្រប់គ្រាន់ ជាថ្នូរនឹងសាច់ប្រាក់ ២សែនដុល្លារ នេះបើយោងតាម
សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រប្លែកបរទេស Odded
កាលពីពេលកន្លងទៅនេះ ។
គួរបញ្ជាក់ផងដែរថា បុរសអនាថាវ័យ ៣២ ឆ្នាំរូបនេះ បានចោទប្តឹង និងមានការស្តីបន្ទោស
ដោយទម្លាក់កំហុសទៅឪពុកម្តាយរបស់គាត់ ខណៈពេលដែលគាត់បានធ្លាក់ខ្លួនដល់កំរិត
នេះ (ជនអនាថា) ក៏ព្រោះតែកាលពីកុមារភាព គាត់បានរត់ចេញពីផ្ទះរបស់ខ្លួន បន្ទាប់ពីមាន
ការគំរាមគំហែងជាខ្លាំងពីសំណាក់ពួកគាត់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា បើតាមសម្តីម្តាយរបស់ជនអនាថារូបនេះវិញ
បានបញ្ជាក់ថា រឿងរ៉ាវទាំងអស់មិនដូចគេរៀបរាប់នោះទេ ពោលគឺពួកគាត់គ្រាន់តែចង់ធ្វើ
អោយប្រសើរទៅនឹងជីវិតកូនរបស់ខ្លួនតែប៉ុណ្ណោះ ស្របពេលដែលលោក Bernard Bey
អះអាងបន្ថែមថា មានពេលខ្លះ ពួកគាត់អោយគាត់រង់ចាំដល់ទៅជិតកន្លះម៉ោង ទើបអនុ
ញ្ញាតអោយគាត់ចូលផ្ទះ ដូច្នេះហើយគាត់ក៏លើកជាសំនួរឡើង ថាតើ គាត់ជាសមាជិកគ្រួ
សារមួយរូបឬយ៉ាងណា?
តែលោក Bernard Bey នឹងសំរេចចិត្តបោះបង់ការចោទប្តឹង បើសិនណាមានការយកចិត្ត
ទុកដាក់មួយវិញពីក្រុមគ្រួសារ និងបន្តដើរទៅមុខជាថ្លុងមួយរួមគ្នា៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Odded