CamNews

យល់ដឹង 

អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស

ស្រ្តេស គឺជាអារម្មណ៍ធុញថប់របស់មនុស្ស ដែលកើតឡើងដោយសារតែ បញ្ហាជាច្រើនយ៉ាង
ដូចជា ការរងសម្ពាធ  ពីកន្លែងការងារ គិតច្រើនពេក ទំនេរពេក និងបារម្ភច្រើនពេក។ តើអ្នក
ជួបនូវបញ្ហាទាំងនេះ មែនដែរ ឬទេ? ខាងក្រោមនេះ  គឺជាប្រភេទអាហារ ដ៏ឆ្ងាញ់ពិសា  អាច
ជួយកាត់បន្ថយស្រ្តេសបានយ៉ាងឆាប់រហ័ស។

១/ បន្លែបៃតង៖ បន្លែបៃតង និង ប្រភេទស្ពៃបៃតង ជាច្រើនទៀត  គឺសម្បូរ ទៅដោយសារ
ធាតុវីតាមីន ជាច្រើន ដែលអាចជួយបំពេញបន្ថែមថាមពលទៅដល់រាងកាយ និងមានតួនាទី
កាត់បន្ថយស្រ្តេស  បានយ៉ាងឆាប់រហ័ស បន្ទាប់ពី ទទួលទានរួច ដូច្នេះ សូមទទួលទានបន្លែ
ឱ្យបានច្រើន ដើម្បីកាត់បន្ថយស្រេ្តស និង ទទួលបាននូវសុខភាពល្អ។

២/ ក្រូច៖ យោងតាមការស្រាវជ្រាវមួយរបស់អាឡឺម៉ង់ផ្នែកចិត្តឱសថវិទ្យាបានរកឃើញថា
វីតាមីន C នៅក្នុងផ្លែក្រូច អាចជួយកាត់បន្ថយស្រ្តេស និង សម្ពាធឈាមខ្ពស់ ឱ្យត្រឡប់ទៅ
រកសភាពជាធម្មតាវិញ  បន្ទាប់ពី អ្នកទទួលទានផ្លែក្រូច ឬ ទឹកក្រូច។ ជាពិសេស វីតាមីន C
ក្នុងផ្លែក្រូច ត្រូវបានគេដឹងថា អាចជួយការពារប្រព័ន្ទសរីរាង្គក្នុងរាងកាយ របស់មនុស្សបាន
បានយ៉ាងល្អ៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ កំចាត់មុន (អង្កាម) លើស្បែកមុខ បានឆាប់រហ័ស
-វិធីងាយៗ ៨យ៉ាង ធ្វើឱ្យមិត្តស្រី បាក់ចិត្តស្រលាញ់ ដ៏ ផ្អែមល្ហែម
-៦យ៉ាង ធ្វើឱ្យមិត្តប្រុសឈ្លក់វង្វង បាក់ចិត្តស្រលាញ់ ដកចិត្តបាន
-វិធីងាយៗ បួនយ៉ាង ធ្វើឱ្យធ្មេញសស្អាត ភ្លឺរលោង គ្មានក្លិន ក្នុងរយៈពេលខ្លី
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខឱ្យស្បែកសម៉ដ្ឋ តឹងណែន រយៈពេល ១៥នាទី

ដោយ៖ វណ្ណៈ
ប្រភព៖ marieclaire