CamNews

យល់ដឹង 

៦យ៉ាង ធ្វើឱ្យមិត្តប្រុសឈ្លក់វង្វង បាក់ចិត្តស្រលាញ់ ដកចិត្តបាន

នារីៗ ទាំងអស់តែងតែ ចង់ទទួលបានការចាប់អារម្មណ៍ និង សេចក្តីស្រលាញ់  ពីមនុស្សនៅជុំវិញ
ខ្លួន។ ជាពិសេស ពីមនុស្សប្រុស ដៃគូ មិត្តប្រុស ឬ ស្វាមី របស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគេ កាន់តែ
ស្រលាញ់ និង ចូលចិត្តខ្លួន កាន់តែខ្លាំងឡើង។ តើមិត្តនារីៗ ទាំងអស់  មានវិធីយកឈ្នះ ឬ ពង្វក់
ចិត្តបុរសៗ  ឱ្យចេះថ្នាក់ថ្នមខ្លួន ដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនអាចជួយមិត្ត
នារី ឱ្យសម្រេចសេចក្តីប្រាថ្នាបាន។

១/ ដំបូង សំខាន់បំផុត អ្នកត្រូវចេះស្រលាញ់ខ្លួនឯង និងមានភាពជឿជាក់ចំពោះអ្វីដែលខ្លួនបាន
ធ្វើ ត្រូវតែជឿជាក់ និង ទុកចិត្តលើខ្លួនឯង។

២/ រក្សាថែស្នាមញញឹមរបស់អ្នកគ្រប់ពេលវេលា ពេលនៅជាមួយគូស្នេហ៍ ព្រោះថា ស្នាមញញឹម
គឺជាពន្លឺនៃមន្តស្នេហ៍ដ៏ទាក់ទាញបំផុត ធ្វើឱ្យដៃគូរបស់អ្នក ឈ្លក់វង្វេង  ពេលនៅជិតអ្នក។ ដូច្នេះ
សូមថែរក្សា ញញឹមដ៏កក់ក្តៅរបស់អ្នក គ្រប់វេលា ព្រោះអ្វីមួយ ទទួលបានដោយគ្មានការធ្វើតស៊ូ
នោះទេ។

៣/ ធ្វើអ្វីមួយដែលមិត្តប្រុសរបស់អ្នកចូលចិត្តធ្វើ នេះគឺជារឿងដ៏ល្អមួយប្រសិនបើមិត្តប្រុសរបស់
អ្នក បានឃើញថា អ្នកចូលចិត្តធ្វើអ្វីមួយ ដូចទៅនឹងចំណង់ចំណូលរបស់គាត់ដែលគាត់ចូលចិត្ត
ធ្វើដែរ នោះគាត់នឹងកាន់តែចូលចិត្តអ្នក  កាន់តែខ្លាំងឡើង បារម្ភ និងគិតពីអ្នកដោយសារតែអ្នក
ទាំងពីរ មានចំណង់ចំណូលចិត្តដូចគ្នា។

៤/ មានអត្តចរិតល្អ    ពេលនៅជិតមិត្តប្រុស កុំចូលចិត្តត្រួតត្រា ឬប្រើពាក្យសំដី មិនសមរម្យ ឬ
ចូលចិត្តទាមទារអ្វីមួយ ពីគាត់ ដែលធ្វើឱ្យគាត់មានអារម្មណ៍ថាធុញទ្រាន់។ ប៉ុន្តែ  ត្រូវជំនួសវិញ
ដោយប្រើពាក្យសំដីទន់ភ្លន់ ផ្អែមល្ហែម និង ធ្វើខ្លួនជាសុភាពនារី  ម្នាក់ដ៏គួរឱ្យស្រលាញ់។

៥/ បង្ហាញមិត្តប្រុសនូវជំនាញ់ ឬ ទេពកោសល្យមួយដែលអ្នកមានដូចជា៖ លេងហ្គី ច្រៀង ឬរាំ
អ្វីទាំងអស់នេះ អាចធ្វើឱ្យអ្នកមានភាពលេចធ្លោជាងនារីផ្សេងៗ ទៀតហើយអ្នកនឹងក្លាយទៅជា
នារីដ៏ល្អ និង អស្ចារ្យម្នាក់ នៅក្នុងចិត្តមិត្តប្រុសរបស់អ្នក ជារៀងរហូត។

៦/ មិនត្រូវភ័យខ្លាច ឬទុកចិត្តនឹងខ្លួនឯង ប្រិសនបើអ្នកបាត់បង់ភាពទុកចិត្តលើខ្លួនឯង អ្នកនឹង
បាត់បង់ ការចាប់អារម្មណ៍ពី គូស្នេហ៍របស់អ្នក។ បុរសចូលចិត្ត  នារីដែលមានភាពជឿជាក់ និង
ភាពសមត្ថភាព ដូចជាបុរសដែរ៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ បីយ៉ាង ជួយអ្នកឱ្យឡើងទម្ងន់ បានយ៉ាង ឆាប់រហ័ស
-វិធីងាយៗ ៨យ៉ាង ធ្វើឱ្យមិត្តស្រី បាក់ចិត្តស្រលាញ់ ដ៏ ផ្អែមល្ហែម
-បួនយ៉ាង បន្សាបជាតិស្រវឹង និង បំបាត់អាការឈឺក្បាល បានភ្លាមៗ
-វិធីងាយៗ បួនយ៉ាង ធ្វើឱ្យធ្មេញសស្អាត ភ្លឺរលោង គ្មានក្លិន ក្នុងរយៈពេលខ្លី
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខឱ្យស្បែកសម៉ដ្ឋ តឹងណែន រយៈពេល ១៥នាទី

ដោយ៖ វណ្ណៈ
ប្រភព៖ allwomenstalk


Tags: Lifestyle Knowledge 6 tips-on-how-to-make-a-guy-fall-in-love-with-you