CamNews

យល់ដឹង 

គុណ​ប្រយោជន៍​ទាំង​ប្រាំ នៃ​ការ​ជម្រុះ​រោមក្លៀក​ដោយ​ប្រើ​ម៉ាស៊ីនឡាស៊ែ

ការ​ជ្រើស​រើស​ជម្រុះ​រោមក្លៀក​​ដោយ​ប្រើ​ម៉ាស៊ីន​ឡាស៊ែ ជំនួស​ដោយ​វិធី​សាស្រ្ត​ដ៏ទៃ​ទៀត ពិត​ជា​មាន​អត្ថប្រយោជន៍​ច្រើន។ ខាង​ក្រោម​នេះគឺ​ជា​ហេតុ​ផល​ទាំង​ប្រាំ ដែល​អ្នក​គួរ​ពិចារណា​ជម្រុះ​រោម​ដោយ​ប្រើ​ម៉ាស៊ីន​ឡាស៊ែ។

គុណ​ប្រយោជន៍​ទី​១៖ ការ​ជម្រុះ​រោម​មាន​ភាព​ឆាប់​រហ័ស វា​អាច​ជួយ​សន្សំ​ពេល​វេលា​របស់​អ្នក​ ហើយ​លោក​អ្នក​អាច​ចេញ​ទៅ​បំពេញ​កិច្ចការ​ងារ​ផ្សេងៗ ក្រោយ​ពេល​ជម្រុះ​រោម​ហើយ។

គុណប្រយោជន៍ទី​២៖ ការ​សន្សំ​ថវិការ​រយៈពេល​វែង។​ អ្នក​ពុំ​ចាំបាច់​ចំណាយ​លើ​ផលិត​ផល​ជម្រុះ​រោម ឬ​កាំបិត ឡាម ទៀត​ឡើយ ហើយ​អ្នក​ក៏​ពុំ​ចាំបាច់​ទៅ wax រៀង​រាល់​ខែ​ ដែល​ធ្វើ​ឲ្យ​ខាត​ទាំង​ពេល​វេលា​ និង​ថវិការ។

គុណប្រយោជន៍ទី​៣៖ រោម​នឹង​បាត់​បង់​ជា​រៀង​រហូត។ ការ​ជម្រុះ​រោម​ដោយ​ម៉ាស៊ីន​ឡាស៊ែ​ គឺ​ជា​ជម្រើ​ដ៏​ល្អ ព្រោះ​អ្នក​ពុំ​បាច់​ខ្វល់​ពី​រោម​ថ្មីៗ ដែល​នឹង​ដុះ​ជា​រៀង​រាល់​ថ្ងៃ ដែល​វា​នឹង​ផ្តល់​ក្លិន​មិន​ល្អ នឹង​ការ​រំខាន​ជា​ច្រើន​ទៀត។​

គុណប្រយោជន៍​ទី​៤៖ កាត់​បន្ថយ​ក្លៀក​ខ្មៅ និង​កន្ទួល​នៅ​លើស្បែក​ក្លៀក។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ដក​រោម​ក្លៀក ជាធម្មតា​អ្នក​នឹង​ជួប​ប្រទះ​នឹង​ស្បែក​ក្លៀក​យារ​ធ្លាក់ ស្នាម​កន្ទួល​ នឹង​បញ្ហា​ក្លៀក​ខ្មៅ​ជា​មិន​ខាន។

គុណ​ប្រយោជន៍ទី​៥៖ អ្នក​អាច​ស្លៀក​សំលៀក​បំពាក់ស៊ិចស៊ី ទៅ​តាម​អ្នក​ចូល​ចិត្ត ដោយ​ពុំ​បាច់​បារម្ភ​ពី​បញ្ហា​រោម​ក្លៀក​ទៀត​ឡើយ។

ដូច្នេះ​ ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ជម្រុះ​រោម​ក្លៀក ឬ​រោម​កន្លែង​ណា​មួយ​ដែល​អ្នក​ពុំ​ពេញ​ចិត្ត អ្នក​គប្បី​អញ្ជើញ​មក​កាន់​ Faceline Cambodia។ ពួក​យើង​មាន​អ្នក​ឯកទេសដែល​សុទ្ធ​សឹង​ត្រូវ​បាន​បណ្តុះ​បណ្តាល​មក​ពី​ក្រៅ​ប្រទេស​ បូករួម​នឹង​ម៉ាស៊ីន​ទំនើប​ៗ ដែល​នឹងផ្តល់​អ្នក​នូវ គុណភាព តម្លៃ និង​សេវាកម្មល្អ​ឥតខ្ចោះ៕

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់គ្លីនីកហ្វេសឡាញ៖
015 234 589 (ENG)

023 210 855 (KH)


Tags: Faceline Cambodia