CamNews

តារា 

Fan Bingbing ជាស្ដ្រីមានឥទ្ធិពលម្នាក់ ក្នុងរឿង “Iron Man 3”

កំពូលតារាសំដែងរបស់ចិន នាង Fan Bingbing ទើបតែត្រូវបានបញ្ចូលឈ្មោះជាផ្លូវការ ទៅ
ក្នុងបញ្ជីឈ្មោះនៃក្រុមតារាដែលនឹងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដល្បីល្បាញរបស់ ហូលីវូដ
គឺរឿង “Iron Man 3” ។

ស្រីស្អាត Fan Bingbing គឺជាតារាសំដែងរបស់ចិនទីពីរ ដែលនឹងបង្ហាញវត្តមាននៅក្នុងខ្សែ
ភាពយន្ដ ក្រៅពីនាងក៏មានតារាសំដែងប្រុសដ៏ល្បីឈ្មោះម្នាក់ទៀត មកពីប្រទេសចិន គឺលោក
Wang Xueqi ។

“Iron Man 3” នឹងមានឈុតឆាកមួយចំនួនដែលនឹងត្រូវបានថតនៅក្នុងប្រទេសចិន។ នៅក្នុង
វគ្គនេះ តួអង្គ Iron Man នឹងត្រូវប្រឈមមុខនឹងសត្រូវធំ ដែលមានកម្លាំងខ្លាំង មកពីប្រទេស
ចិន ដូច្នេះ Iron Man ក៏បានមកកាន់ក្រុងប៉េកាំង ក្នុងបំណងសុំជំនួយពីគ្រូពេទ្យ Wu (សំដែង
ដោយលោក Wang Xueqi)។ ចំណែក Fan Bingbing ត្រូវបានបង្ហើបឱ្យដឹងថា ត្រូវសំដែងជា
តួអង្គស្រ្ដីដ៏មានឥទ្ធិពលម្នាក់ និងជាថ្នាក់លើរបស់គ្រូពេទ្យ Wu ។

ត្រូវបានដឹកនាំដោយលោក Shane Black ខ្សែភាពយន្ដ “Iron Man 3” ក៏នៅមានវត្តមានរបស់
កំពូលតារាជាច្រើនទៀត ដូចជា Robert Downey Jr., Ben Kingsley, Gwyneth Paltrow, Don
Cheadle និង Guy Pearce ។ ខ្សែភាពយន្ដ ដែលត្រូវបានគេវិនិយោគចំនួនជាង   ២០០លាន
ដុល្លារនេះ ត្រូវបានគេសង្ឃឹមថា នឹងទទួលបានជោគជ័យជាងវគ្គមុនៗ។ “Iron Man 3” នឹងត្រូវ
បង្ហាញខ្លួននៅអាមេរិក នៅថ្ងៃទី ៣ ឧសភា ឆ្នាំ ២០១៣ ខាងមុខ៕







 

ដោយ ៖ សីហា
ប្រភព ៖ DT


Tags: Fan Bingbing Iron Man 3 Iron Man