CamNews

តារា 

ជាការពិតទេដែលបែកធ្លាយរូបថតរបស់ Fan Bingbing ត្រូវបានប៉ូលីសចាប់ខ្លួន?

តៃវ៉ាន់ ៖ កាសែតតៃវ៉ាន់បានធ្វើការចុះផ្សាយថា តារាសម្តែងស្រីនាង Fan Bingbing ត្រូវបានប៉ូលីសចាប់ ដោយតារាស្រីរូបនេះបានពាក់អាវខ្មៅ និងមានប៉ូលីសឈរអែបសងខាង ។
ទាក់ទងជាមួយនិងរូបថតដែលបែកធ្លាយនេះ ការពិតទៅត្រូវបានគេទម្លាយវីដេអូឃ្លឹបពេញមួយ ការពិតទៅរូបថតដែលគេល្បីតៗគ្នាថា Fan Bingbing ត្រូវត្រូវបានប៉ូលីសចាប់ខ្លួន មិនមែនជាការពិតនោះទេ ពោលគឺរូបថតរបស់អ្នកផ្សេង ដែលគេយកមកកាត់ ត ដើម្បីគ្រាន់តែបំផ្លាញកត្តិយសរបស់ Fan Bingbing ប៉ុណ្ណោះ ។​ 
គួរបញ្ជាក់ឲ្យដឹងថា នាង Fan Bingbing កំពុងជាប់ពាក់ព័ន្ធជាមួយនិងរឿងក្តីក្តាំងគេចពន្ធ ប៉ុន្តែនៅមិនទាន់អាចដឹងនៅឡើយទេថា តារាសម្តែងរូបនេះនឹងត្រូវកាត់ទោសយ៉ាងណានោះទេ ។ ប៉ុន្តែចំពោះរឿងរូបថតគឺត្រូវបានគេបង្ខូចឈ្មោះរបស់នាង ៕

ប្រែសម្រួល​ ៖ គន្ធា
ប្រភព ៖ kenh14

Tags: Fan Bingbing