ជ្រោះ Bryce ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ស្អាត ប្លែក ដែលមានទីតាំងស្ថិតនៅ
ទិសនិរតី នៃរដ្ឋយូថាហ៍នៅ ក្នុងសហរដ្ឋអាមេរិក។
ជ្រោះ Bryce ជាកន្លែងកំសាន្ត ដ៏ស្រស់ត្រកាល មានខ្យល់អាកាសបរិសុទ្ធ និង ទាក់ទាញ
បំផុត ដោយសារតែ តំបន់នេះ មានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់បំផុតនៃ ជ្រោះ ដែល
មើលពីចំងាយ មានរាង ដូចជា មុខលំពែង រាប់លានដើម តម្រៀបគ្នា ជាជួរៗ បង្កើតឡើង
បាន ជាទស្សនីយភាពមួយ ដ៏អស្ចារ្យ។
ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលចិត្តមក កំសាន្តនៅតំបន់នេះ រីករាយជាមួយនឹង
ការទស្សនា នូវទេសភាពដ៏ស្រស់ស្អាត នៅជុំវិញ ជ្រោះ Bryce ផ្តិតយករូបភាព ប្លែកៗ និង
គយគន់ថ្ងៃលិច លើកំពូលភ្នំ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces