CamNews

សម្រស់ 

តើសុភាពនារីចង់បានស្បែកស្អាតក្មេងជាងវ័យមែនទេ? Faceline អាចជួយបានជាមួយម៉ាស៊ីនRevlite Laser

ការព្យាបាល ដោយម៉ាស៊ីនឡាស៊័រ Revlite របស់គ្លីនិកថែរក្សាស្បែក Faceline គឺជាវិធីសាស្រ្ដព្យាបាលដ៏ល្អបំផុត សម្រាប់បុរសនារី ដែលកំពុងស្វែងរកវិធីសាស្រ្ដព្យាបាល ដែលរហ័សទាន់ចិត្ដ និងមានសុវត្ថិភាពខ្ពស់ដើម្បីធ្វើឱ្យស្បែកក្មេងជាងវ័យ និងលូតលាស់ល្អប្រសើរឡើងវិញ។ ការព្យាបាលស្បែកឱ្យក្មេងជាងវ័យដោយប្រើម៉ាស៊ីនឡាស៊័រ បានក្លាយជាជម្រើសព្យាបាលដ៏ពេញនិយម ក្នុងចំណោមតារាល្បីៗ និងអ្នក ដែលមមាញឹកនឹងការងារ​ ដែលមិនអាចដកខ្លួនពីការងារ ដើម្បីរិះរកវិធីសាស្រ្ដព្យាបាលរយៈពេលយូរ ឬបុរសស្រ្ដី ដែលប្រាថ្នាចង់​បានដំណោះស្រាយល្អប្រសើរ ដើម្បីព្យាបាលស្បែកមានស្នាមមុន ស្បែកចាស់ជ្រីវជ្រួញ និងស្បែកខូច​ដោយសារពន្លឺព្រះអាទិត្យ។

តើអ្វីជាការព្យាបាលដោយម៉ាស៊ីនឡាស៊័រ Revlite?

ការព្យាបាលស្បែកឱ្យក្មេងជាងវ័យ ដោយប្រើម៉ាស៊ីនឡាស៊័រ គឺជាការព្យាបាល ដែលមិនទាក់ទងនឹង​ការវះកាត់ ដែលប្រើថាមពលពន្លឺដើម្បីភ្ញោចស្រាលៗដល់ការលូតលាស់ Collagen ធម្មជាតិ ធ្វើឱ្យរន្ធ​ញើសប្រសើរជាងមុន  ជម្រះចោលនូវស្នាមជាំ និងកាត់បន្ថយស្នាមជ្រីវជ្រួញ។

 Collagen ផ្ដល់នូវបណ្ដាញទ្រទ្រង់ដល់ស្បែករបស់យើង។ នៅពេល ដែលយើងឈានដល់វ័យចាស់​បន្ដិច Collagen ចាប់ផ្ដើមស្រកចុះ ដែលបង្កជាភាពជ្រីវជ្រួញនៅលើផ្ទៃមុខ។ ម៉ាស៊ីនឡាស៊័រដំណើរការ​ ដោយការភ្ញោច ដល់ការផលិតចេញនូវ​ Collagen ដូច្នេះនៅពេល Collagen ថ្មីត្រូវបានបង្កើត ភាព​ជ្រីវ​ជ្រួញក៏ចាប់ផ្ដើមថយចុះ។

 លើសពីនេះទៀត ការប៉ះនឹងពន្លឺព្រះអាទិត្យ អាចធ្វើឱ្យស្បែកខ្មៅ រន្ធញើសរីកធំ និងមានស្នាមជាំ ឬក្រហមនៅ​លើស្បែក។ របាយការណ៍របស់អ្នកជំងឺ និងការសិក្សាស្រាវជ្រាវជាច្រើនបញ្ជាក់ថា វិធីព្យាបាលនេះ ផ្ដល់​លទ្ធផលគាប់ប្រសើរ ដោយធ្វើឱ្យរូបសម្រស់ស្រស់ត្រកាល ស្បែកទន់រលោង និងភ្លឺថ្លា​ជាងមុន ព្រមទាំងធ្វើឱ្យរន្ធញើសរួមតូច។ បុរសស្រ្ដី ដែលជួបនឹងការលំបាកចំពោះស្នាមមុនលើ​ផ្ទៃមុខ នឹងសម្គាល់ឃើញភាពប្រែប្រួលគួរឱ្យភ្ញាក់ផ្អើល។ ការព្យាបាលស្បែកឱ្យក្មេងជាងវ័យដោយ​ម៉ាស៊ីន​ឡា​ស៊័រ ពុំធ្វើឱ្យប៉ះពាល់ ដល់ស្រទាប់ស្បែកខាងក្រៅនោះទេ ដូច្នេះលោកអ្នកពុំចាំបាច់ផ្អាកពី​សកម្មភាពការងារ ឬប្រើរយៈពេលដើម្បីព្យាបាលរបួសអ្វីនោះឡើយ។


 

តើវិធីព្យាបាលនេះ មានប្រសិទ្ធភាពយ៉ាងណា?

មិនដូចការព្យាបាលដោយប្រើម៉ាស៊ីនឡាស៊័ររំលាយស្រទាប់កោសិកាស្បែកខូចនោះទេ(laser skin resurfacing) ការព្យាបាលស្បែកឱ្យក្មេងជាងវ័យដោយម៉ាស៊ីនឡាស៊័រនេះ មិនប្រាកដថា ជម្រុះចោល​នូវស្រទាប់ស្បែកខាងក្រៅបំផុតនោះទេ។ ការព្យាបាលស្បែកឱ្យក្មេងជាងវ័យ ប្រើនូវម៉ាស៊ីនឡាស៊័រ​ស្រាលៗ ដើម្បីបញ្ជូនពន្លឺឥតគ្រោះថ្នាក់ឆ្លងកាត់ស្រទាប់ស្បែកខាងលើ ដោយអនុញ្ញាតឱ្យកម្ដៅឡាស៊័រ​ភ្ញោចដល់ការលូតលាស់ Collagen  ជ្រៅទៅក្រោមស្បែករបស់អ្នក។

Collagen នឹងបន្ដលូតលាស់ ក្រោយការព្យាបាល។ នៅរយៈពេលប៉ុន្មានខែបន្ទាប់ រាងកាយរបស់អ្នក នឹងបំបាត់ភាពជ្រីវជ្រួញ និងស្នាមមុនសន្សឹមៗ​ និងតាមបែបធម្មជាតិ។ លើសពីនេះ​ទៀត នៅពេលពន្លឺឡាស៊័រជ្រៀតចូលដល់ចំណុចជ្រីវជ្រួញ និងស្នាមជាំដទៃទៀត បរិវេណទាំងនេះត្រូវ​បានបែកខ្ញែក និងជ្រាបចូលទៅក្នុងស្បែក។ ជាលទ្ធផល ស្បែកនឹងទន់រលោង និងមានសុខភាពល្អជាង​មុន ដោយបន្សល់ស្នាមជ្រួញ ស្នាមជាំ និងសន្លាកផ្សេងទៀត ក្នុងកម្រិតតិចបំផុត។

តើការព្យាបាលស្បែកឱ្យក្មេងជាងវ័យ ដោយម៉ាស៊ីនឡាស៊័រ សមស្របសម្រាប់ខ្ញុំឬទេ?

ដោយការព្យាបាលស្បែកឱ្យក្មេងជាងវ័យដោយម៉ាស៊ីនឡាស៊័រ Revlite  ពុំធ្វើឱ្យដាច់ដោចស្បែកត្រង់ កន្លែងណា​មួយនោះ ទើបការព្យាបាលនេះ មានអត្ថប្រយោជន៍ច្រើនជាង វិធីសាស្រ្ដព្យាបាលដោយ​ឡាស៊័របែបប្រពៃណីដទៃទៀត។ ការព្យាបាលដោយឧបករណ៍នេះ គឺរហ័សទាន់ចិត្ដ និងពុំចាំបាច់​សម្រាកពីការងារ ហើយលោកអ្នក អាចត្រឡប់ទៅបំពេញការងាររបស់លោកអ្នកដូចធម្មតាវិញ។

ការព្យាបាលនេះ មានផលប៉ះពាល់តិចតួចបំផុត​ និងមានហានិភ័យនៃជំងឺឈឺថ្កាត់ ក្នុងកម្រិតទាប​បំផុត។ អ្នកជំងឺ នឹងឃើញការប្រែប្រួលជាបន្ដបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែ ក្រោយការព្យាបាល ដោយ​ទទួលបានសម្រស់ស្រស់ស្អាតបែបធម្មជាតិ។ ការព្យាបាលស្បែកឱ្យក្មេងជាងវ័យ ដោយម៉ាស៊ីនឡាស៊ែរ គឺត្រូវគ្នាជាមួយវិធីសាស្រ្ដកែសម្ផស្សដទៃទៀត ដូច្នេះលទ្ធផលអតិបរមា អាចនឹងសម្រេចបាន។

ការព្យាបាលស្បែកឱ្យក្មេងជាងវ័យ ដោយម៉ាស៊ីនឡាស៊័រ គឺជាវិធីសាស្រ្ដព្យាបាលដ៏ប្រសើរមួយសម្រាប់​បុរសនារី ដែលប្រាថ្នា៖ កាត់បន្ថយជាតិខ្លាញ់នៅលើស្បែក បង្រួមរន្ធញើសឱ្យតូច ដោះស្រាយបញ្ហាស្បែកមុខយារធ្លាក់ និងបញ្ហាស្បែកផ្សេងៗ កាត់បន្ថយស្បែកខ្មៅ កាត់បន្ថយការមើលឃើញនូវស្នាម​មុន និងបំបាត់ស្នាមជ្រួញ និងផ្នត់លើស្បែក។ ម៉ាស៊ីនឡាស៊័រនេះ អាចប្រើដើម្បីធ្វើឱ្យស្បែកក្មេង នៅលើរាងកាយបានច្រើនកន្លែងដូចជា ផ្ទៃមុខ ដៃ ក និងទ្រូង។

តើការព្យាបាលបែបនេះអាចមានផលប៉ះបាល់ដែរ ឬទេ?

ម៉ាស៊ីនឡាស៊័រ Revlite®  ដែលប្រើសម្រាប់ព្យាបាលស្បែកឱ្យក្មេងជាងវ័យ គឺជាឡាស៊័រ មានសុវត្ថិភាពបំផុត ដែលមានវត្ដមាន នៅលើទីផ្សារបច្ចុប្បន្ន។ នៅក្នុងដៃអ្នកជំនាញថែរក្សាស្បែករបស់ គ្លីនិក Faceline  ម៉ាស៊ីន Revlite® នឹងផ្ដល់ការព្យាបាលប្រកបដោយសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់ ដោយ​មានហានិភ័យនៃជំងឺឈឺថ្កាត់កម្រិតទាបបំផុត។

ដើម្បីទទួលបានការព្យាបាលដោយប្រសិទ្ធភាពខ្ពស់ លោកអ្នក អាចអញ្ជើញមកប្រឹក្សា ជាមួយអ្នកជំនាញថែ​រក្សាស្បែក និងវេជ្ជបណ្ឌិតឯកទេស នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 015 234 589/ 023 210 855 ៕

ដោយ ៖ សារ៉ាត


Tags: Faceline Cambodia