ក្រុងឡុងដ៍៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ បានធ្វើឲ្យប៉ូលីសមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេរកឃើញថ្នាំ កូកាអ៊ីនជាច្រើនកញ្ចប់ ដែលនាងសារភាពថា ខ្លួនបានទិញវាមកក្នុងតម្លៃជិត១០០០ដុល្លារ ដើម្បីប្រារព្ធខួបកំណើត ឲ្យកូនស្រីក្នុងវ័យ១៨ឆ្នាំ ។
នាង Nicola Asuten ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងផ្ទះតែម្តងដោយពួកគេរឹបអូសបានថ្នាំញៀនជិត៦ក្រាម ហើយ អ្វីដែលធ្វើឲ្យតុលា ការភ្ញាក់ផ្អើលនោះ គឺស្ត្រីរូបនេះលើកឡើងថា នាងទិញវាទុកធ្វើជាអំណោយឲ្យកូនស្រីនៅថ្ងៃកំណើត ។
ពេលនេះតុលាការបានកាត់ទោសនាង Austen ឲ្យជាប់ពន្ធនាគារ រយៈពេល៩ខែ និងព្យួរទោសមួយឆ្នាំដោយចោទ ប្រកាន់ពីបទកាន់កាប់ និងប្រើប្រាស់ថ្នាំញៀន មិនត្រឹមតែប៉ុណ្ណោះតុលាការក៏បានសម្រេចឲ្យ Austen ធ្វើការងារ សហគមន៍រយៈពេល២៥០ម៉ោងផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល