CamNews

យល់ដឹង 

វិធីធម្មជាតិងាយៗការពារភ្នែករបស់អ្នក

ភ្នែកគឺជាសរីរាង្គមានវិញ្ញាណដ៏សំខាន់ និងស្រស់ស្អាតបំផុត នៃរាងកាយរបស់មនុស្ស។ សញ្ញាបញ្ជាក់ផ្លូវវិញ្ញាណភាគច្រើន គឺអាចឆ្លុះបញ្ចាំងតាមរយៈកែវភ្នែក។ ភ្នែកក៏ផ្ដល់ឱ្យនូវអំណោយទានដ៏សំខាន់ ចំពោះការបញ្ជាក់ពីផ្ទៃមុខផងដែរ។ វាគឺជាមធ្យោបាយដ៏សំខាន់បំផុត នៃការទំនាក់ទំនងជាមួយមនុស្សដទៃ។ ភ្នែកត្រូវបានប្រើដើម្បីសំឡឹងមើលវត្ថុ ឬរូបភាពតូចនៅលើអេក្រង់កំព្យូទ័រ ទូរទស្សន៍ និងទូរស័ព្ទដៃ ដែលតែងតែនាំឱ្យភ្នែកនឿយហត់ និងធ្វើឱ្យកើនឡើងបញ្ហាភ្នែកផ្សេងៗ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បីលើកកម្ពស់សុខភាពភ្នែកឱ្យបានយូរអង្វែង៖

ពិនិត្យភ្នែករបស់អ្នកជាប្រចាំ៖ វាជាកាតព្វកិច្ចសំខាន់ ក្នុងការទៅពិនិត្យភ្នែកនៅឯមន្ទីរពេទ្យ ដើម្បីឱ្យប្រាកដថាភ្នែករបស់អ្នកមានលក្ខណៈប្រក្រតី និងមើលឃើញបានច្បាស់ល្អ។ ការធ្វើតេស្ដ acuity(Visual acuity test) នឹងធ្វើឱ្យអ្នកឯកទេសចក្ខុរោគកំណត់បានថាតើអ្នកចាំបាច់ត្រូវពាក់វ៉ែនតាការពារព្រះអាទិត្យ ឬ Lenses ដើម្បីរក្សាភ្នែករបស់អ្នកឱ្យកាន់តែមានសុខភាពល្អ ឬក៏អត់។ ការធ្វើតេសពង្រីភ្នែក(Dilated eye test) គួរតែត្រូវបានធ្វើឡើងដើម្បីពិនិត្យភ្នែករបស់អ្នករកមើលពីការខូចខាត ឬសញ្ញានៃការកើតជំងឺដូចជា ជំងឺទឹកដក់ក្នុងភ្នែក ជំងឺបាយភ្នែក នៅវិបត្ដិក្នុងកែវភ្នែកនៅពេលចាស់ជរា។

ស្វែងយល់ពីប្រវត្ដិភ្នែកគ្រួសាររបស់អ្នក៖ តើជំងឺទឹកដក់ក្នុងភ្នែកធ្លាប់កើតមានក្នុងគ្រួសាររបស់អ្នក ឬទេ? តើមានសមាជិកគ្រួសាររបស់អ្នកណាម្នាក់ធ្លាប់កើតជំងឺបាយភ្នែកឬទេ? បញ្ហាភ្នែកភាគច្រើ កើតពីកត្ដាតំណពូជ។ ប្រសិនបើអ្នកគិតថា អ្នកកំពុងតែប្រឈមខ្ពស់នឹងការវិវត្ដន៍នូវជំងឺភ្នែក  អ្នកអាចអនុវត្ដតាមការណែនាំរបស់អ្នកឯកទេសចក្ខុរោគដើម្បីបញ្ចៀសវា។



ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ៖ វ៉ែនការពារពន្លឺព្រះអាទិត្យអាចចញ្ចៀសនូវ ជំងឺបាយភ្នែក និងស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក។ កាំរស្មី UV អាចបំផ្លាញភ្នែករបស់គ្រប់ពេលក្នុងមួយឆ្នាំៗ គឺចន្លោះពេលថ្ងៃត្រង់ និងថ្ងៃជ្រេ មិនមែនតែថ្ងៃត្រង់ម្យ៉ាងនោះទេ។ សូមធ្វើការជ្រើសរើសវ៉ែនតាការពារពន្លឺព្រះអាទិត្យ ដែលមានទំហំ Lenses ធំ ដែលផ្ដល់ប្រសិទ្ធភាពការពារពន្លឺចាំង នៃកាំរស្មី UVA និង UVB បានពី ៩៩% ដល់ ១០០%។

ពិនិត្យភ្នែករបស់អ្នកដើម្បីរកសញ្ញា នៃបញ្ហាសុខភាពដទៃទៀត៖ ប្រសិនបើអ្នកឯកទេសចក្ខុរោគរបស់អ្នកកត់សម្គាល់ថា សរសៃឈាមក្នុងភ្នែករបស់អ្នកស្ពឹកមិនសូវរលាស់ ទៅជាកួច ឬមានលក្ខណៈរង្វង់ ឬឡើងពណ៌ប្រទង់ដែង ឬប្រផេះមិនមែនក្រហមទេនោះ វាអាចជាសញ្ញា នៃជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម ដែលអាចធ្វើឱ្យខូចចក្ខុរបស់អ្នក។ ការស្ទះសរសៃបញ្ចេញធាតុរាវពីរាងកាយ(Blocked body-fluid vessels) ឬការរលាកនៅក្នុងភ្នែករបស់អ្នកអាចបណ្ដាលមកពីរលាកស្វ័យស៊ាំរបស់រាងកាយ ដែលអាចបង្កបញ្ហាដល់ភ្នែក ធ្វើឱ្យមានការឈឺចាប់ដល់ភ្នែក មានប្រតិកម្មចំពោះពន្លឺខ្លាំង និងរមាស់ភ្នែក ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth


Tags: Health news