CamNews

ភាពយន្ត 

Hollywood ត្រៀមរៀបចំថតរឿងអំពីឆាកជីវិតរបស់ Messi

ថ្មីៗនេះផលិតកម្មហូលីវូដល្បីមួយ ឈ្មោះថា Epic Picture បានប្រកាសអំពីគំរោងថតរឿងថ្មី
មួយ ដែលរឿងនោះជារឿងមួយ ដែលនិយាយពីដំណើរជីវិតរបស់កីឡាករ Messi តាំងតែពី
តូច រហូតដល់ពេលគេក្លាយជាកីឡាករលំដាប់កំពូលរបស់ពិភពលោក ។



លោក Patrick Ewald​ នាយកប្រតិបត្តិរបស់ផលិតកម្មនិយាយថា គោលបំណងដែលក្រុមហ៊ុន
Epic Picture ផលិតខ្សែររឿងរបស់ Messi នេះឡើងគឺចង់បង្ហាញអំពី គំនិតសុទិដ្ឋិនិយមក្នុងជីវិត
រួមជាមួយការតស៊ូក្នុងជីវិត យកឈ្នះការកំណត់របស់ខ្លួន ដើម្បីសំរេចគោលបំណងនិង ក្តីស្រមៃ
របស់ខ្លួន ។

តួរសំដែងសំខាន់របស់ហូលីវូដ ដែលចូលរួមសំដែងក្នុងរឿងនេះ មានដូចជា ៖
-Tom Cruise សំដែងជា Messi



-Jean-ClaudeVan Damme សំដែងជា Cristiano Ronaldo



-Jason Statham សំដែងជា Pep Guardiola អតីតគ្រូបង្វឹករបស់ Barcelona​ ជាតួរសំខាន់



-Benicio Del Toro សំដែងជា Maradona



ខាងផលិតកម្មភាពយន្ត Epic Picture បានប្រាប់ថាការផលិតត្រូវតែបញ្ចប់អោយបានលឿន
បំផុតតាមតែអាចធ្វើទៅបាន ហើយអាចដាក់បញ្ចាំង នៅខែមិថុនាឆ្នាំក្រោយនេះស្របពេល
ជាមួយការប្រកួត World Cup ឆ្នាំ 2014 ៕



ដោយ ៖ កុសល
ប្រភព ៖ k14
 


Tags: Messi barcelona football movie