គ្រោះថ្នាក់ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ British Airways ដែលគ្រោងនឹងហោះទៅចុះចតនៅ ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស នោះ វិនាទីអំឡុងនឹងហោះឡើង ពីអាកាសយានដ្ឋានអន្តរជាតិ Las Vegas ស្រាប់តែមានករណីគ្រោះអគ្គីភ័យបានកើតឡើងមួយរំពេច ភ្លាមៗនាំ អោយ មានការជម្លៀស ខ្លួនមនុស្សសរុប ១៧២ នាក់ ដែលមានវត្តមាននៅលើនោះ ។
ប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី បានចុះផ្សាយ អោយដឹងថា ហោចណាស់ មនុស្ស ១៣ នាក់ ត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈទទួលរងរបួសស្រាល ។ នាយកដ្ឋាន សហព័ន្ធអាកាសចរណ៍សហ រដ្ឋអាមេរិក ដោយមានលោក Ian Gregor ជាអ្នកនាំពាក្យនោះអោយដឹងថា ម៉ាស៊ីនឆ្វេងនៃយន្តហោះ ប្រភេទ Boeing 777-200 ស្រាប់តែឆាបឆេះឡើង វិនាទី មុនបន្តិច មុននឹងហោះឡើង ដែលនាំអោយ មានអណ្តាតភ្លើង និងផ្សែងខ្មួរខ្មាញ់យ៉ាងសន្ធឹក ។ ភ្លាមៗ ក្រុមការងារសង្គ្រោះបន្ទាន់ បាន ចេញបទ អន្តរាគមន៍ រំលត់គ្រោះអគ្គីភ័យយន្តហោះ បានទាន់ពេល ។ យន្តហោះខាងលើ នៃក្រុមហ៊ុនអាកាស ចរណ៍អង់គ្លេស ដែលមានជើងហោះហើរ 2276 គ្រោងនឹងហោះហើរទៅសំចត នៅអាកាស Gatwick ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ។ ប្រភពបញ្ជាក់យ៉ាងច្បាស់ ថា មានអ្នកដំណើរសរុប ១៥៩ នាក់ ខណៈក្រុមសហសេវិក ជាក្រុមបម្រើការងារ នោះ មានចំនួន ១៣ នាក់ ទាំងអស់គ្នា សរុប ១៧២នាក់ បានផ្អើលនាំគ្នាជម្លៀសខ្លួន តាម Slide យន្តហោះរំអិលគេចខ្លួន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី