CamNews

ភាពយន្ត 

រឿង Warcraft បានធ្វើឲ្យហ្វេន ជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងបច្ចេកទេស កាត់តរបស់ខ្លួន (Trailer)

រឿង Warcraft ដែលនរណាក៏និយាយពីវាមិនដាច់ពីមាត់ថាល្អមើលនោះបានរកប្រាក់ចំណូលបានយ៉ាងច្រើនមិនថានៅប្រទេសកម្ពុជារឺនៅឯប្រទេសដទៃទៀត។ មានហ្វេនជាច្រើនបានទៅចូលរួមទស្សនារឿងនោះជាច្រើនដងមកហើយតាំងពីថ្ងៃចាក់បញ្ចាំងមកដល់ពេលនេះ មានហ្វេនម្នាក់បាននិយាយថា ដោយសារតែរឿងនេះល្អមើលខ្លាំងចឹងគាត់ត្រូវតែមកទស្សនាម្តងទៀតហើយ។ គាត់បានបន្ថែមទៀតថា ទោះបីជាគាត់មិនមែនជាអ្នកលេងហ្គេមក៏ដោយ គាត់រឹតតែមិនដឹងពីហ្គេម Warcraft  នេះទៀត ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺគាត់យល់សាច់រឿងនេះទាំងអស់ សំរាប់អ្នកដែលមិនមែនជាអ្នកលេងហ្គេមក៏អាចមកទស្សនារឿងនេះបានដែរ ហើយមិនស្តាយលុយនោះទេ ព្រោះសាច់រឿងគឺល្អមើលងាយស្រួលយល់ ហើយរូបក្រាហ្វេកគឺល្អឥតខ្ចោះតែម្តង។



Warcraft ត្រូវបានថតជាសាច់រឿងដោយចំណាយអស់ពេលវេលានិងទឹកប្រាក់យ៉ាងច្រើនបច្ចេកទេសកាត់តរូបរវបស់ពួក Orc បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយមើលទៅគឺដូចបេះបិតមិនដូចជាការកាត់តសូម្បីតែបន្តិច។​

Warcraft ខ្សែភាពយន្តវាយប្រហារបែបអភិនិហាររវាងពួក Orc និងមនុស្ស។ អ្នកទាំងអស់គ្នាអាចមកទស្សនារឿង Warcraft​ នេះចាប់ពីថ្ងៃនេះតទៅដោយមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។




ចុចទីនេះដើម្បីទស្សនា trailer



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់ អាទិត្យ។


Tags: Westec Movie Eddie The Eagle Warcraft