CamNews

ប្លែកៗ 

ហួស​ចិត្ត ! គ្រាន់​​តែ​​កូន​​ក្រមុំ​​​សច្ចា​ ក្តី​ស្មោះ​ស្ម័គ្រ​ បែរ​ជា​​កូន​កំលោះ​​ចេញ​​ក្អួត

(នីហ្សេរី​យ៉ា)៖ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ត្រូវបានគេយកមកបង្ហោះ នៅលើបណ្តាញសង្គម ដែលបង្ហាញពីពិធីរៀបការ របស់គូស្វាមីភរិយាថ្មីថ្មោងមួយគូ ប្រែក្លាយជារឿងចង់អស់សំណើចទៅវិញ ដោយសារតែកូនកំលោះ ហាក់ដូចជាចង់ឈឺ ពេលឮកូនក្រមុំសច្ចាថា «នាងនឹងស្រឡាញ់គាត់ ទោះជាឈឺ​ឬជាក៏ដោយ » ។ ធ្វើឲ្យកូនកំលោះក្អួតចង្អោរតែម្តង។

ហេតុការណ៍កើតឡើង នៅប្រទេសនី​ហ្សេរីយ៉ា ប៉ុន្តែវាពិតជារឿងមួយ គួរឲ្យហួសចិត្តណាស់ ដែលគ្រាន់តែពាក្យសច្ចា ក្តីស្មោះស្ម័គ្ររបស់កូនក្រមុំ បែរជាធ្វើឲ្យកូនកំលោះ ក្អួតបែបនេះ ស្ទើរមិនគួរឲ្យជឿហើយភ្ញៀវជាច្រើន ដែល​ចូលរួមពិធីបាននាំគ្នា ទាញកាមេរ៉ាមកថត​សកម្មភាពនេះ ប៉ុន្តែបានអ្នកសម្របសម្រួល ជួយឃាត់កុំឲ្យថតតទៅទៀត៕






ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS