CamNews

រថយន្ត 

រថយន្ត Lexus 570 ម៉ូដែលថ្មី ឆ្នាំ២០១៤ ប្រកាសលក់តម្លៃ ៨២,៦៣០ដុល្លារ

រថយន្ត Lexus LX 570 SUV គ្រប់ជំនាន់ តែងតែត្រូវបានទទួលការចាប់អារម្មណ៍ និង ទាក់ទាញ
បំផុត សំរាប់អ្នកប្រើប្រាស់ នៅលើពិភពលោក។ Lexus LX 570 SUV គឺជាប្រភេទរថយន្ត ដែល
មានរាងធំ ខ្ពស់ ស្រស់សង្ហា ធន់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាព។

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Lexus LX 570 SUV ស៊េរីថ្មី ឆ្នាំ២០១៤ ដែលមានរូបរាងថ្មី ប្លែក
ភ្នែក ស្រស់ស្អាតជាងស៊េរីមុនៗកាន់តែបន្ថែមភាពទាក់ទាញ កាន់តែខ្លាំងឡើង សំរាប់អតិថិជន
ដោយបានបន្ថែមនូវមុខងារសំខាន់ៗ និង ឧបករណ៍ ដ៏ទំនើបៗ ជាច្រើនទៀត បំពាក់បន្ថែមនៅ
ខាងក្នុងរថយន្ត។

ជាពិសេស រថយន្ត Lexus LX 570 SUV ម៉ូដែលថ្មីនេះ ត្រូវបានបំពាក់មកជាមួយនឹងប្រព័ន្ធការ
ពារសុវត្ថិភាពខ្ពស់  ពោងការពារសុវត្ថិភាព និង មានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាថ្មី ដ៏ទំនើប  ប្រព័ន្ធ
Bluetooth ភ្ជាប់ជាមួយនឹង  ទូរស័ព្ទដៃ Smart Phone។ រថយន្ត Lexus LX 570 SUV  ម៉ូដែលថ្មី
នេះ មានម៉ាស៊ីន ៨ ខ្លាំង មានកំលំាងម៉ាស៊ីន ៥,៦ និងមានតំលៃលើទីផ្សារអាមេរិកប្រមាណជា
៨២,៦៣០ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ edmunds


Tags: car 2014-lexus-lx-570-suv $82.630