CamNews

ប្លែកៗ 

ថាម៉េច?? គ្រូបង្រៀន លួចថតកុនសិច ផ្ទុះនូវការរិះគន់ យ៉ាងចាស់ដៃ

(អង់គ្លេស)៖ គ្រូបង្រៀនជនជាតិអង់គ្លេស វ័យចំណាស់ម្នាក់ត្រូវចាប់សង្ស័យថា ក្រៅពីការងារជាគ្រូបង្រៀនហើយនោះ គាត់គឺជាតារាថតកុនសិចទៀតផង ដែលបញ្ហានេះ​នាំឲ្យ​មហាជនរិះគន់ យ៉ាងខ្លាំង។

លោកគ្រូ Nicholas Goddard អាយុ៦១ឆ្នាំ រស់នៅទីក្រុង Manchester បានថតកុនកូនជ្រូក អស់រយៈពេល១០ឆ្នាំមកហើយ ចាប់តាំងពីគាត់លែងលះ ជាមួយប្រពន្ធ​ ហើយរឿងសិចរបស់លោកគ្រូម្នាក់នេះ ពិតជាមានការគាំទ្រខ្លាំងណាស់ ដោយមានមនុស្សចូលទស្សនា រាប់លាននាក់ឯណោះ។ Goddard​ គឺជាឪពុកកូនបីនាក់ ហើយក៏ជាគ្រូបង្រៀនមុខវិជ្ជាវិស្វកម្ម នៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Manchester អស់រយៈពេល២៥ឆ្នាំមកហើយដែរ តែលោកគ្រូវ័យចំណាស់រូបនេះ ត្រូវបានរងការរិះគន់ថា មិនសមធ្វើជា គ្រូបង្រៀនក្មេងៗឡើយ បន្ទាប់ពីអាណាព្យាបាលសិស្សដឹងថា គាត់ជាតារាថត កុនសិច អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍សិស្ស។

Goddard និយាយថា គាត់ចាប់ផ្តើមធ្វើការងារនេះ គ្រាន់តែចង់កាត់បន្ថយអារម្មណ៍ស្ត្រេសប៉ុណ្ណោះ ក្រោយពីលែងលះប្រពន្ធមក ចំណែកខាងសាកលវិទ្យាល័យវិញ ក៏កំពុងស៊ើបអង្កេតលើ​ករណីនេះដែរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news London UK