ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេស ម៉ិកស៊ិក បានអះអាងអោយដឹងថា យ៉ាងហោច
ណាស់ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈជាង ៤០ នាក់ផ្សេងទៀត បានទទួលរង
របួសធ្ងន់ និងស្រាល បន្ទាប់ពីមានករណីផ្ទុះនៅឯរោងចក្រផលិតស្ករមួយកន្លែង មានទីតាំង
នៅជិតក្រុង Ciudad Juarez ។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Fernando Mota ជាអគ្គនាយក ទទួលបន្ទុកការ
ការពារជនស៊ីវិល បានគូសបញ្ជាក់បន្ថែមអោយដឹងថា មន្រ្តីពន្លត់អគ្គីភ័យបានប្រទះឃើញ
សាកសពនៅខាងក្នុងរោងចក្រផលិតស្ករ Dulces Blueberry មិនត្រឹមតែប៉ុណ្ណោះ ក៏បានរក
ឃើញថាមានមនុស្ស ៦ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ផងដែរ។
ដោយឡែក ប្រភពសារព័ត៌មានបន្ថែមថា នៅមានបុគ្គលិកជាអ្នកបំរើការងារផ្សេងទៀតនៅ
តែបន្តបាត់ខ្លួននៅឡើយ ខណៈពេលដែលគេជឿថា អាចនៅជាប់គាំងនៅក្នុងសំណង់អា
គាររោងចក្រ ។ គួរំឭកផងដែរថា បើយោងតាមសម្តីលោក Ismael Bouchet ជាបុគ្គលិក
បានអះអាងអោយដឹងថា នៅជុំវិញនៃតំបន់នៃការផ្ទុះឡើងនោះ គេមានចំហាយក្លិនជាតិ
អាស៊ីដជាខ្លាំង។
គួរបញ្ជាក់ផងដែរ បន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មខាងលើនេះ ក្រុមមនុស្ស
ដែលជាជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល ក្នុងស្រុកមួយកន្លែង ដោយឡែក
មូលហេតុដែលនាំអោយមានការផ្ទុះឡើងនោះ មិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះ
ទេ ពោលគឺ ស្ថិតនៅក្រោម ការតាមដានស៊ើបអង្កេតរបស់មន្រ្តីជំនាញនៅឡើយ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ
- ដាច់ខាត ត្រូវតែមើល" វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក
- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47 ជ័រសោះ
- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ
- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ