CamNews

ព័ត៌មានអន្តរជាតិ 

ខ្លោចចិត្ត ៖ ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២០ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១៦
នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង  ស្រាល  បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរជា
អ្នកកាន់សាសនាព្រះពុទ្ធចេញពីព្រះវិហារមួយកន្លែង បើកធ្លាក់ចូលទៅជ្រលងជ្រោះជ្រៅនៃ
តំបន់ភ្នំ នាភាគខាងជើងប្រទេស ពោលគឺស្ថិតនៅក្នុងខេត្តLampang នេះបើយោងតាមការ
ដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស aljazeera ដែលទើបតែបានចេញ
ផ្សាយកាលពីវេលាព្រឹកមិញនេះ។

លើសពីនេះ បើយោងតាមសម្តីវរៈសេនីយ៍ឯក លោក  Somdet  Tossaporn   បានអះអាង
អោយដឹងថា   មូលហេតុដែលនាំអោយកើតមានឡើង  នូវគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយ
សោកស្តាយមួយនេះ
ក៏ព្រោះតែបុរសជាអ្នកបើករថយន្តក្រុង បាត់បង់ម្ចាស់ការណ៍ក្នុងការ
បញ្ជាយានយន្ត    បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ផ្លូវរាងពិបាកនៅស្រុកស្រែ រហូតរ៉េចង្កូត បើក
បោលចូលជ្រលងជ្រោះជ្រៅ មានជម្រៅដល់ទៅជាង ៣០ ម៉ែត្រ។

ករណីគ្រោះថ្នាក់ដ៏គួរអោយអណោចអធមខាងលើនេះ បានកើតឡើងកាលពីថ្ងៃពុធ ម្សិល
មិញនេះ  ។  បើតាមការអោយដឹងពីក្រសួងមហាផ្ទៃប្រទេសនេះ  គូសបញ្ជាក់អោយដឹងថា
ជារៀងរាល់ឆ្នាំ    ក្រុមមនុស្សច្រើនជាង  ២៦,០០០  បានស្លាប់បាត់បង់ជីវិត ដោយសារតែ
គ្រោះថ្នាក់ចរាចរណ៍ មកពីជុំវិញប្រទេស៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ដាច់ខាត ត្រូវតែមើល" វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក
- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47​ ជ័រសោះ

- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ

- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ aljazeera


Tags: Thailand Bus crash Accident Bangkok Lampang