កាលពីពេលថ្មីៗនេះ ក្មេងស្រីម្នាក់ អាយុ ៨ឆ្នាំ រស់នៅក្នុងក្រុង Georgia អាមេរិក ប៊ិះស្លាប់
ដោយសារតែជាប់អណ្ដាតនៅក្នុងកំប៉ុងទឹកភេសជ្ជៈ។
ប្រភពព័ត៌មាន Myfoxatlanta បានអោយដឹងថា នៅពេលក្មេងស្រីនេះញ៉ាំភេសជ្ជៈ នាងបាន
យកអណ្ដាតរបស់ខ្លួន ដាក់ចូលក្នុងរន្ធកំប៉ុងនោះ ហើយក៏ស្រាបតែជាប់អណ្ដាតតែម្ដង។
ក្មេងស្រីដែលមានឈ្មោះថា Jayla នេះ ត្រូវជួបការលំបាកយ៉ាងខ្លាំង ខណៈដែលពុកម្ដាយ
របស់នាង ព្យាយាមជួយ តែមិនបានសម្រេច។
ក្រោយមក ពួកគេក៏បានហៅទៅកាន់ ៩១១ ប៉ុន្ដែក្រុមនគរបាលក៏មិនអាចជួយបាន។ ជាចុង
ក្រោយ ក្រុមគ្រូពេទ្យ ត្រូវចំណាយពេលជាច្រើនម៉ោងទើបអាចដោះស្រាយបញ្ហានេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ MFLT