CamNews

ម៉ូដែល 

សម្លៀកបំពាក់បែបបុរសរបស់ កំពូលនិមិត្តរូបម៉ូដែល​ កូរ៉េខាង​​ត្បូង

នៅក្នុងកម្រងម៉ូដែលសម្លៀកបំពាក់ដ៏សាមញ្ញបែបបុរស( menswear) ខាងក្រោម របស់អ្នក
បង្ហាញម៉ូដ និងជាអ្នករចនាដ៏ល្បីល្បាញ Jayne Min បង្ហាញថា វាស័ក្ដិសមទៅនឹងបណ្ដានារី
ទាន់សម័យ និងជានារីដែលមានលក្ខណៈរឹងមាំ។

Jayne Min ដែលជានិមិត្តរូបម៉ូដែលដ៏ល្បីរបស់កូរ៉េខាងត្បូង តែងត្រូវបានគេចាប់អារម្មណ៍ជា
ខ្លាំង ពិសេសគឺក្រុមអ្នកប្រមាញ់រូបថត នៅរាល់ពេលដែលនាងចេញទៅខាងក្រៅ។ Jayne Min 
មិនត្រឹមតែប្រើប្រាស់សម្លៀកបំពាក់ ឬសម្ភារៈដែលមានតម្លៃថ្លៃ របស់បណ្ដាក្រុមហ៊ុនធំៗ ដូច
ជា Céline, Balenciaga, Saint Laurent, Prada, MiuMiu, Phillip Lim, Acne, Cartier ប៉ុណ្ណោះទេ
នាងថែមទាំងជាម្ចាស់សម្លៀកបំពាក់ និងសម្ភារៈយ៉ាងច្រើនដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជាផលិត
ផលមានចំនួនកំណត់របស់ក្រុមហ៊ុនធំៗខាងលើ ដោយមិនមែនអ្នកណាក៏អាចធ្វើបានដូចនាង
សូម្បីតែអគ្គនាយកផ្នែករចនា ឬកំពូលអ្នកច្នៃម៉ូដរបស់ Vogue, Happer's Bazaar ឬ Elle ។ល។

ជាអ្នករចនាម៉ូដែលសម្លៀកបំពាក់សេរី នៅ California អាមេរិក និងបានចាប់ផ្ដើមចូលប្រឡូក
ក្នុងវិស័យម៉ូដែលតាំងពីឆ្នាំ ២០០៩ មកដល់ពេលនេះ blog “Stop It Right Now” របស់ Jayne
Min មានអ្នកគាំទ្រយ៉ាងច្រើន រួមនិងការតាមដានពីមនុស្សរាប់សែននាក់ នៅលើទំព័រ Instagram,
Lookbook និង Blog Lovin' ។ ដោយសារតែមានមុខមាត់ស្រស់ស្អាតបែបអាស៊ី បូកនិងការលេង
សម្លៀកបំពាក់របស់ខ្លួន Jayne Min ក្លាយជានារីម្នាក់ដ៏ល្បីឈ្មោះ។

Jayne Min មិនត្រឹមតែជានិមិត្តរូបនៃម៉ូដែលសម្លៀកបំពាក់សម្រាប់ស្ដ្រីប៉ុណ្ណោះទេ នាងថែម
ទាំងស័ក្ដិសមក្នុងការស្លៀកពាក់បែបបុរសផងដែរ ដូច្នេះ Jayne Min ក៏ត្រូវបានទស្សនាវដ្ដី
Complex ជ្រើសរើសជានារីម្នាក់ក្នុងចំណោម ២៥នាក់ ដែលស្លៀកពាក់បែបបុរស បានស្អាត
បំផុតក្នុងលោកផងដែរ៕

 

 

 ដោយ ៖ តារា
ប្រភព ៖ K14


Tags: menswear Jayne Min fashion icon Stop It Right Now California South Korea Complex