CamNews

ប្លែកៗ 

ប្រើផ្លែ​ត្រសក់ ធ្វើជា Sex Toy បម្រើផ្លូវភេទ ភ្លេច​ខ្លួន​រហូត​ធ្វើ​ឲ្យ​មិត្ត​ស្រី បាត់​បង់​ជីវិត

(បរទេស)៖ បុរសជាអ្នកលក់ដូរម្នាក់ បានសម្រេចចិត្តនិយាយប្រាប់ តុលាការថា ខ្លួនបានសម្លាប់មិត្តស្រី ដោយចៃដន្យ បន្ទាប់ពីគាត់ប្រើប្រាស់ផ្លែត្រសក់ ធ្វើជាឧបករណ៍បម្រើអារម្មណ៍សិច ហើយកន្លងមកគាត់ ក៏សារ ភាពថា ធ្លាប់ប្រើប្រាស់បន្លែជាច្រើន មកហើយកំឡុងពេលរួមភេទជាមួយគូស្នេហ៍។

Oliver Dietmann អាយុ៤៦ឆ្នាំ អាចប្រឈមនឹងការជាប់ ពន្ធនាគាររយៈពេល៥ឆ្នាំ បន្ទាប់ពីធ្វើឲ្យមិត្តស្រី ឈ្មោះ Rica Varna អាយុ៤៦ឆ្នាំដូចគ្នាត្រូវស្លាប់ ព្រោះតែត្រសក់មួយផ្លែប៉ុណ្ណោះ។ នៅថ្ងៃកើតហេតុ Dietmann និយាយថា កំឡុងពេលរួមភេទ គាត់បានយកផ្លែត្រសក់មួយ ដាក់ក្នុងមាត់នារីជាគូស្នេហ៍ ក៏ធុំក្លិនហុយផ្សែង ចេញមកពីផ្ទះបាយទើបគាត់ ស្ទុះទៅមើលព្រោះភ្លេចថា អាំងសាច់ចោល បន្ទាប់ពីទុកដាក់រួចរាល់ហើយ គាត់ក៏ត្រឡប់មករកដៃគូវិញ ស្រាប់តែឃើញនាងសន្លប់ ស្តូកស្តឹងទៅហើយ។

Dietmann ព្យាយាមទាញផ្លែត្រសក់ ចេញពីមាត់មិត្តស្រី ប៉ុន្តែវាមិនអាចធ្វើអ្វីឲ្យ ប្រសើរឡើងវិញឡើយ ត្រសក់បានធ្លាក់ចូល ទៅបំពង់កធ្វើឲ្យនាងស្លាក់ខ្យល់ រហូតដល់បាត់បង់ជីវិត។ Dietmann ត្រូវបានប៉ូលីសចាប់ខ្លួន ដើម្បីរង់ចាំការកាត់ទោស៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh