CamNews

រថយន្ត 

រថយន្ត Acura ចេញថ្មី ២០១៥ ទំនើប មានរាងកាច

រថយន្ត  Acura TLX Prototype គឺជាប្រភេទដ៏ប្រណិតម៉ូដែលថ្មីឆ្នាំ២០១៥ ដែលមានរូបរាងទាក់ទាញ
បំផុត សំរាប់អតិថិជន ដែលនិយមប្រើប្រាស់រថយន្តទំនើប ដ៏ទាន់សម័យ ក្នុងពេលបច្ចុប្បន្ននេះ។

រថយន្ត  Acura TLX Prototype ម៉ូដែលថ្មី ឆ្នាំ២០១៥​ ត្រូវបានគេរចនាម៉ូដ និង តុបតែងឡើងយ៉ាងល្អ
ឥតខ្ចោះ ទាំងរូបរាងខាងក្រៅ និងខាងក្នុង កាន់តែស្រស់ស្អាត និងទំនើប ជាងមុន។​ ជាពិសេសស្តប់
និង អំពូលបំភ្លឺភ្លើង ខាងមុខ និង ខាងក្រោយ មានភ្នែកមុតស្រួច កាចគួរឱ្យខ្លាច។

រថយន្ត  Acura TLX Prototype  ម៉ូដែលថ្មីនេះ​  ត្រូវបានគេបំពាក់មកជាមួយនឹង  កំលាំងម៉ាស៊ីន ២,៤
អាចបើកបរបានល្បឿន ១៥៥ម៉ាយ/ម។ រថយន្តដ៏ទំនើបម៉ូដែលនេះ ក្រុមហ៊ុនត្រៀមនឹងដាក់លក់និង
បង្ហាញរូបរាងដ៏ទាក់ទាញរបស់វា ក្នុងឆ្នាំ២០១៤ ឆាប់ៗ ខាងមុខនេះ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Car 2015 Acura TLX Prototype