CamNews

តារា 

ជាការពិតទេដែលថា តួឯកប្រុសក្នុងរឿង បុព្វេសន្និវាស នឹងចាប់ដៃគូជាមួយតារាស្រីផ្សេងដែលមិនមែនជា​ Bella

ថៃ ៖ តារាសម្តែងស្រីនាង Taew Natapohn Tameeruks បានសារភាពថា ខ្លួនត្រូវបានស្ថានីយ៍ទូរទស្សន៍ទាក់ទងទៅនាងដើម្បីនិយាយអំពីការចាប់ដៃគូជាមួយនិង លោក Pope thanawat ដែលកំពុងតែល្បីឈ្មោះខ្លាំង មិនថាតែនៅក្នុងប្រទេសថៃនោះទេ ពោលគឺមានច្រើនប្រទេសទៀតដែលបានស្គាល់លោកក្រោយល្បីឈ្មោះខ្លាំងក្នុងរឿង "បុព្វេសន្និវាស" ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា ចំពោះការសម្តែងរឿងនេះ នាងកំពុងតែស្ថិតក្នុងការពិចារណាជាមុនសិន ប្រសិនបើអានខ្លឹមសារហើយធ្វើឲ្យនាងពេញចិត្ត ដូច្នេះនាងនឹងសម្តែង ។ 

ប្រភពដដែលបន្តទៀតថា មូលហេតុដែលគេមិនបានចាប់ដៃគូរវាង នាង Bella និងលោក Pope ជាថ្មីម្តងទៀត​ ព្រោះតែមិនចង់ឲ្យតារាល្បីៗទាំងនេះសម្តែងជាគូជាមួយនិងមនុស្សដដែល ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul Pope thanawat