ថៃ ៖ នាង Taew Natapohn Tameeruks ត្រូវបានអ្នកកាសែតសាកសួរអំពីរឿងរៀបការ នៅក្នុងកិច្ចសម្ភាស៍ថ្មីមួយបន្ទាប់ពីនាងបានទាក់ទងគ្នាជាមួយនិងលោក Thon Aach Lhaisakul អស់រយៈពេលជាង ១២ ឆ្នាំទៅហើយ ។
"សម្រាប់គម្រោងរៀបការរបស់ពួកយើង យើងបានពិភាក្សាគ្នាជាច្រើនដង ប៉ុន្តែនៅមិនទាន់ដល់ពេលនៅឡើយុំ ខ្ញុំមានកាតព្វកិច្ចដែលត្រូវបំពេញ ហើយខ្ញុំក៏មិនបានរង់ចាំគាត់សុំខ្ញុំរៀបការដែរ" តួស្រីក្នុងរឿងព្រះម៉ែនាគី បញ្ជាក់ ។
តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបន្ថែមទៀតថា "យើងនៅមិនទាន់ដឹងនៅឡើយថានឹងរៀបការនៅពេលណា ហើយខ្ញុំក៏មិនបានប្រញាប់ក្នុងការរៀបការដែរ។ ចំពោះម៉ាក់ប៉ាទាំងសងខាង គឺពួកគាត់ក៏មិនបានប្រាប់ឬបង្ខំឲ្យពួកយើងរៀបការដែរ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate