CamNews

តារា 

ជាការពិតមែនទេដែលថា James Jirayu តាមញ៉ែរតារាស្រីដែលមានអាយុចាស់ជាង?

ថៃ ៖ ដូចដែលហ្វេនមួយចំនួនបានដឹងរួចហើយថា នាង Taew Natapohn Tameeruks មានអាយុចាស់ជាង លោក James Jirayu ដល់ទៅ ៥ ឆ្នាំឯណោះ ប៉ុន្តែចំពោះរឿងភាគដែលអ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងជាគូ ឃើញថាពិតជាសាកសមជាមួយគ្នាពិតមែន ។ 

ឥលូវនេះយើងងាកមកជីវីតឯកជនខាងក្រៅរបស់ លោក James Jirayu និងនាង Taew Natapohn វិញម្តង ។ ថ្មីៗនេះតារាសម្តែងវ័យ ២៤ ឆ្នាំបានបង្ហោះរូបថតតួស្រីរបស់ខ្លួនជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាម រហូតធ្វើឲ្យអ្នកគាំទ្រកើតមានអារម្មណ៍មួយថា លោក James Jirayu កំពុងតែតាមញ៉ែរនាង Taew ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តួប្រុសក្នុងរឿង "ល្បែងស្នេហា" បានបង្ហោះរូបថត Taew ក្នុងគោលបំណងផ្សព្វផ្សាយរឿងរបស់អ្នកទាំងពីរផង ម្យ៉ាងវិញទៀត លោក James ចូលចិត្តថតរូប ដូច្នេះឃើញរូបស្អាតៗក៏បង្ហោះតែម្តងទៅ ។ 


គួរបញ្ជាក់ឲ្យដឹងថា នាង Taew Natapohn ក៏មានសង្សាររួចហើយដែរឈ្មោះថា Thon Aach Lhaisakul ដែលស្រលាញ់គ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ។ ចំនែកលោក James Jirayu ក៏មានមិត្តស្រីនឹងគេដែរ ប៉ុន្តែលោកសុំមិនទាន់បញ្ចេញជាសាធារណៈនៅឡើយទេ ៕





ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Taew Natapohn Tameeruks Thon Aach Lhaisakul James Jirayu