CamNews

សុខភាព 

បើមិនចង់រលាកប្លោកនោម សុភាពបុរស​ និងស្រ្ដីត្រូវដឹងរឿងសំខាន់ទាំងនេះ

ជំងឺរលាកប្លោកនោម តែងកើតមានឡើង នៅពេលបាក់តេរីជ្រៀតចូលទៅក្នុងទ្វារមូត្រ និងធ្វើដំណើរបន្ដទៅកាន់ប្លោកនោម។ មនុស្សអាចនូវបញ្ហារលាកប្លោកនោមនេះគ្រប់គ្នា គ្រាន់តែថាស្រ្ដីងាយនឹងកើតបញ្ហារលាកប្លោកនោមច្រើនជាងបុរស។ បញ្ហានេះ កើតឡើងចំបងដោយសារស្រ្ដី មាននូវទ្វារមូត្រខ្លីជាងបុរស ដែលធ្វើឱ្យវាងាយស្រួលសម្រាប់បាក់តេរីធ្វើដំណើរដល់ប្លោកនោម។ កត្ដាដទៃទៀត ដែលធ្វើឱ្យកើនឡើងគ្រោះថ្នាក់នៃជំងឺរលាកប្លោកនោមគឺកត្ដាអាយុ ការវះកាត់បំពង់បង្ហូរនោម បំពង់ដាក់បញ្ចូលក្នុងតម្រងនោម ពេលធ្វើការព្យាបាល ភាពមិនប្រក្រតីនៃបំពង់បង្ហូរនោម ទ្វារមូត្រតូចចង្អៀត ប្រូស្តាតរីកធំ ការហូរទឹកនោមជាប់ ការមានផ្ទៃពោះ និងជំងឺទឹកនោមផ្អែម។



 

១. បង្កើនការពិសាទឹក៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវិវឌ្ឍន៍ជំងឺរលាកប្លោកនោម ត្រូវឱ្យប្រាកដថា អ្នកពិសាទឹកបានច្រើនក្នុងមួយថ្ងៃៗ។ ការពិសាទឹកច្រើនជាមុនជួយដោះស្រាយបញ្ហាពីរយ៉ាង។ ទីមួយ វាជួយជម្រះចោលនូវបាក់តេរី ដែលបណ្ដាលឱ្យឆ្លងរោគពីប្លោកនោម និងទី២ វាជួយពង្រាវទឹកមូត្រ ដើម្បីឱ្យអ្នកបន្ទោរបង់មូត្រងាយស្រួយ ដោយមិនមានអារម្មណ៍ឈឺចាប់ ឬក្រហុលក្រហាយ។

  • សូមពិសាទឹកឱ្យបាន ៨ ទៅ ១០ កែវរាល់ថ្ងៃ
  • ម្យ៉ាងទៀត ពិសាទឹកបន្លែ និងទឹកផ្លែឈើ ឬទឹកក្រឡុកឱ្យបានញឹកញាប់
  • អ្នកក៏អាចពិសាស៊ុបដើម្បីបង្កើនជាតិទឹកផងដែរ

បញ្ជាក់៖ ប្រសិនបើអ្នកមានបញ្ហាតម្រងនោម សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ មុនពេលបង្កើនបរិមាណជាតិទឹករបស់អ្នក។

២. រក្សាអនាម័យឱ្យបានល្អ៖  ការរក្សាអនាម័យឱ្យបានល្អគឺជារឿងចាំបាច់សម្រាប់ប្លោកនោមរបស់អ្នក ព្រមទាំងសុខភារាងកាយទាំងស្រង់របស់អ្នក។

  • ក្រោយពេលប្រើបន្ទប់ទឹក សូមធ្វើការជូតសម្អាតពីមុខទៅក្រោយជាមួយនឹងក្រដាសអនាម័យ។ ការធ្វើដូច្នេះនឹងជួយបង្ការមេរោគពីការជ្រៀតចូលទៅក្នុងទ្វារមូត្រ។ មិនត្រូវជូតពីរដងដោយប្រើក្រដាសអនាម័យតែមួយនោះទេ។
  • សូមកុំប្រើទឹកបាញ់លាងសម្អាត សាប៊ូ ឬគ្រឿងក្រអូបនៅបរិវេណទ្វារមាសឡើយ។ សារធាតុគីមីនៅក្នុងផលិតផលទាំងនេះ អាចបំផ្លាញបាក់តេរីល្អនៅក្នុងប្រព័ន្ធបន្ដពូជរបស់អ្នក។
  • ពេលប្រើស្រោមអនាម័យ សូមធ្វើការផ្លាស់ប្ដូរឱ្យបានញឹកញាប់។
  • សូមងូតទឹកដោយប្រើទឹកផ្កាឈូករាល់ថ្ងៃ ជំនួសឱ្យងូតទឹកក្នុងអាង។ ប៉ុន្ដែប្រសិនបើអ្នកងូតទឹក នៅក្នុងអាងងូតទឹក សូមកុំប្រើផលិតផលងូតទឹកមានពពុះ។
  • ក្រោយពីងូតទឹកផ្កាឈូករួច សូមជូតសម្ងួតត្រង់បរិវេណទ្វារធំ និងបរិវេណទ្វារមាស ដោយប្រើកន្សែងពោះគោទន់ជំនួសឱ្យការដុសជូតវាខ្លាំងៗ។
  • រក្សាបន្ទប់ទឹករបស់អ្នកឱ្យស្អាតជាប្រចាំ និងចៀសវាងប្រើបន្ទប់ទឹកកខ្វក់ ឬបង្គន់សាធារណៈ។

៣. បន្ធូរប្លោកនោមរបស់អ្នកបើចាំបាច់៖ ការទុកឱ្យប្លោកនោមពេញដោយទឹកមូត្ររយៈពេលយូរ ឬទ្រាំមុនបន្ទោរបង់មូត្រអាចបណ្ដាលឱ្យរលាកប្លោកនោម។ ម្យ៉ាងទៀត ការទប់មិនបន្ទោរបង់មូត្រអាចធ្វើឱ្យកើនឡើងគ្រោះថ្នាក់នៃការលូតលាស់បាក់តេរី។ លើសពីនេះទៀត វាបង្កើនសម្ពាធទៅលើតម្រងនោម ដែលអាចបណ្ដាលឱ្យមានបញ្ហាតម្រងនោម។ ដូច្នេះ សូមបន្ទោរបង់មូត្រឱ្យបានញឹកញាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការជំងឺរលាកប្លោកនោម ព្រមទាំងបញ្ហាតម្រងនោម។

  • ទៅបន្ទោរបង់មូត្រភ្លាមៗ នៅពេលអ្នកមានអារម្មណ៍ថារកកលបន្ទោរបង់មូត្រ។ សូមព្យាយាមបន្ធូរប្លោកនោមរបស់អ្នកឱ្យអស់នៅគ្រប់ពេល ដែលអ្នកនោម។
  • ម្យ៉ាងទៀត វាជារឿងសំខាន់ក្នុងការបន្ទោរបង់មូត្រក្រោយការរូមភេទ។ ពីព្រោះវិធីនេះនឹងជួយបញ្ចេញចោលនូវបាក់តេរីពីបំពង់បង្ហូរនោម។

៤. ពិសាប្រភេទអាហារលើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ៖ មុខងារដ៏ចំបងមួយ នៃប្រព័ន្ធស៊ាំរាងកាយគឺត្រូវបង្ការ និងប្រឆាំងនឹងជំងឺផ្សេងៗ។ ដូច្នេះ អ្នកចាំបាច់ត្រូវតែពង្រឹងប្រព័ន្ធស៊ាំរាងកាយរបស់អ្នកដោយការដាក់បញ្ចូលប្រភេទអាហារ ដែលផ្ដល់ការលើកកម្ពស់ដល់ប្រព័ន្ធស៊ាំរាងកាយទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

  • ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយការពិសាទឹកក្រូចឆ្មារមួយកែវ
  • ពិសាតែបៃតងពីរ ឬបីពែងរាល់ថ្ងៃ
  • ពិសាប្រភេទអាហារសម្បូរវីតាមីនC ដូចជា broccoli ផ្លែគីវី ម្ទេសប្លោក ស្រ្ដូបឺរី និងប៉េងប៉ោះ។ ការពិសាទឹកគ្រែនបឺរីមិនបន្ថែមជាតិស្ករអាចជួយការពារការឆ្លងរោគ ពីព្រោះវាបង្អាក់នូវការរីករាលដាលនូវបាក់តេរី។
  • សូមពិសាប្រភេទអាហារសម្បូរដោយវីតាមីនD ដូចជា ត្រីសាម៉ុន សរីរាង្គសត្វ ប្រូម៉ា និងស៊ុតចំណែកស។
  • សូមដាក់បន្ថែមខ្ញី និងខ្ទឹមសទៅក្នុងម្ហូប ដែលអ្នកចម្អិន៕ 


  • ប្រែសម្រួល៖ សារ៉ាត

ប្រភព៖  top10homeremedies


Tags: Health news